ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

កិច្ចប្រជុំក្រុមការងារ “ឃ” “ផ្នែកនីតិកម្ម ពន្ធដារ និងអភិបាលកិច្ច” ផ្នែកឯកជន នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន

ថ្ងៃព្រហស្បតិ៍ ១១រោច ខែបឋមសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ០៩:៣០នាទីព្រឹក នាសភាពាណិជ្ជកម្មកម្ពុជា មានរៀបចំកិច្ចប្រជុំក្រុមការងារ “ឃ” “ផ្នែកនីតិកម្ម ពន្ធដារ និងអភិបាលកិច្ច” ផ្នែកឯកជន នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ជាលក្ខណះការចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ ZOOM ក្រោមអធីបតីភាព លោក អានូដ ដាក សហប្រធានក្រុមការងារ “ឃ” ផ្នែកឯកជន។ កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីសំណាក់ ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា និងតំណាងសមាគមឡានថ្មី, តំណាងសមាគមថ្មាំជក់កម្ពុជា, តំណាងសភាពាណិជ្ជកម្មអន្តរជាតិនៅកម្ពុជា, តំណាងសមាគមធរុកិច្ចជប៉ុនប្រចាំនៅកម្ពុជា, តំណាងសមាគមTAFTAC និងសមាជិក សមាជិកានៃក្រុមការងារផ្នែកឯកជនជាច្រើនទៀតផងដែរ។

គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីលើកឡើងនូវវឌ្ឍនភាពនៃការពិគ្រោះ ពិភាក្សាទៅលើបញ្ហាប្រឈមចាស់របស់ផ្នែកឯកជន ដែលមិនទាន់ទទួលបានការដោះស្រាយ និងបន្តលើកឡើងពិគ្រោះ ពិភាក្សាទៅលើបញ្ហាប្រឈមថ្មីបន្ថែមទៀតពាក់ព័ន្ធនឹងវិស័យនីតិកម្ម ពន្ធដារ និងអភិបាលកិច្ច ដើម្បីដាក់ស្នើសុំដំណោះស្រាយពីសំណាក់ដៃគូ គឺក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនាពេលខាងមុខ។

កិច្ចប្រជុំនេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ១១:០០ នាទីព្រឹក ក្នុងបរិយាកាសរីករាយ និងយោគយល់គ្នា។

————

ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ info.gpsfccc@gmail.com.

 

ចែករំលែក: