ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

កិច្ចប្រជុំ ក្រុមការងារផ្នែកឯកជន នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន។

ថ្ងៃអង្គារ ១កើត ខែទុតិយាសាធ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ២០២៣ នាអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា ក្រោមលេខាធិការដ្ឋានសម្របសម្រួលក្រុមការងារផ្នែកឯកជននៃនាយកដ្ឋានអភិវឌ្ឍន៍និងសហប្រតិបត្តិការ នៃសភាពាណិជ្ជកម្មកម្ពុជា បានសម្របសម្រួលរៀបចំ “កិច្ចប្រជុំក្រុមការងារផ្នែកឯកជន” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ក្រោម ក្រោមអធិបតីភាព អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសម្របសម្រួលក្រុមការងារទាំង១៣ផ្នែកឯកជន ធ្វើជាអធិបតីដឹកនាំកិច្ចប្រជុំនេះ និងវត្តមានអញ្ជើញចូលរួមពីសហប្រធាន និងអនុសហប្រធាននៃក្រុមការងារ១៣ផ្នែកឯកជន និងសហប្រធាននិងអនុសហប្រធានក្រុមការងារបច្ចេកទេសភាពជាដៃគូអគ្គនាយកដ្ឋានពន្ធដារ-គយ-ផ្នែកឯកជន ព្រមទាំងលេខាធិការដ្ឋាននៃក្រុមការងារនីមួយៗ និងជាពិសេសវត្តមានតំណាងសភាពាណិជ្ជកម្មកម្ពុជាប្រចាំនៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី ផងដែរ។

គោលបំណងនៃកិច្ចប្រជុំនេះ៖ ១. ការផ្តល់អនុសាសន៍ អ្នកឧកញ៉ា ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសម្របសម្រួលក្រុមការងារផ្នែកឯកជន ដើម្បីពង្រឹងនិងបង្កើនសកម្មភាពតាមក្រុមការងារនីមួយៗអោយមានប្រសិទ្ធភាពធ្វើយ៉ាងណាសម្របសម្រួលសកម្មភាព និងបរិយាកាសធុរកិច្ច និងវិនិយោគកាន់តែប្រសើក្នុងប្រទេសកម្ពុជា, ២. ការធ្វើសេចក្តីរាយការណ៍សង្ខេបពីសហប្រធាន អំពីសកម្មភាពក្រុមការងារ និងទិសដៅបន្តនាពេលខាងមុខ នៃក្រុមការងារផ្នែកឯកជនីមួយៗក្រោមយន្តការវេទិការាជរដ្ឋាភិបាល ផ្នែកឯកជន, ៣. ពិភាក្សាលើការពង្រឹងកិច្ចសហប្រតិបត្តិការភាពជាដៃគូ ក្រោមយន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកន ជាមួយដៃគូសន្ទនាពាក់ព័ន្ធទាំងវិស័យឯកជននិងវិស័យសាធារណៈ។

កិច្ចប្រជុំនេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ១០:៤០ នាទីព្រឹក ក្នុងបរិយាកាសរីករាយ យោគយល់គ្នា និងទទួលបានលទ្ធផលជាផ្លែផ្ការ។

————

ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ info.gpsfccc@gmail.com.

ចែករំលែក: