ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

ពិធីចុំអនុស្សរណៈនៃការយោគយល់គ្នា ស្តីពី “កិច្ចសហប្រតិបត្តិការលើការលើកកម្ពស់ការយល់ដឹងជាសាធារណៈ និងជំរុញការចូលរួមក្នុងវិស័យបរធនបាលកិច្ចនៅព្រះរាជាណាចក្រកម្ពុជា” រវាង និយ័តករបរធនបាលកិច្ច និង សភាពាណិជ្ជកម្មកម្ពុជា។

ថ្ងៃអង្គារ ១កើត ខែទុតិយាសាធ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ២០២៣ នាអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា ក្រោមលេខាធិការដ្ឋានសម្របសម្រួលក្រុមការងារផ្នែកឯកជននៃនាយកដ្ឋានអភិវឌ្ឍន៍និងសហប្រតិបត្តិការ នៃសភាពាណិជ្ជកម្មកម្ពុជា បានសម្របសម្រួលរៀបចំ “ពិធីចុំអនុស្សរណៈនៃការយោគយល់គ្នា ស្តីពី “កិច្ចសហប្រតិបត្តិការលើការលើកកម្ពស់ការយល់ដឹងជាសាធារណៈ និងជំរុញការចូលរួមក្នុងវិស័យបរធនបាលកិច្ចនៅព្រះរាជាណាចក្រកម្ពុជា” រវាង និយ័តករបរធនបាលកិច្ច និង សភាពាណិជ្ជកម្មកម្ពុជា។ ពិធីនេះ ក្រោមអធិបតី និងសក្ខីភាព ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូអមរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា ហើយហត្ថលេខីនៃអនុស្សរណៈនៃការយោគយល់គ្នានេះ គឺមាន អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាអ្នកសម្របសម្រួលក្រុមការងារទាំង១៣ផ្នែកឯកជន ព្រមទាំង ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនិយ័តករបរធនបាលកិច្ច។ កិច្ចប្រជុំនេះ វត្តមានអញ្ជើញចូលរួមពីសហប្រធាន និងអនុសហប្រធាននៃក្រុមការងារ១៣ផ្នែកឯកជន និងសហប្រធាននិងអនុសហប្រធានក្រុមការងារបច្ចេកទេសភាពជាដៃគូអគ្គនាយកដ្ឋានពន្ធដារ-គយ-ផ្នែកឯកជន ព្រមទាំងថ្នាក់ដឹកនាំ នៃនិយ័តករបរធនបាលកិច្ច លេខាធិការដ្ឋាននៃក្រុមការងារនីមួយៗ និងវត្តមានតំណាងសភាពាណិជ្ជកម្មកម្ពុជាប្រចាំនៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី ផងដែរ។

គោលបំណងនៃការចុះអនុស្សរណៈនៃការយោគយល់គ្នានេះ៖ ១. ដើម្បីបង្កើតកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌការលើកកម្ពស់ការយល់ដឹងជាសាធារណៈ និងជំរុញការចូលរួមក្នុងវិស័យបរធនបាលកិច្ចរបស់សមាជិកសមាជិកានៃសភាពាណិជ្ជកម្មកម្ពុជាដែលជាវិនិយោគិន ពាណិជ្ជករ និងធុរជនមានសក្តានុពលខ្ពស់ និងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងសកម្មភាពវិនិយោគ ពាណិកជ្ជកម្ម និងធុរកិច្ចនៅប្រទេសកម្ពុជា, ២.វិស័យឯកជន អាចយល់បានពីយន្តការប្រតិបត្តិការបរធនបាលកិច្ចមានលទ្ធភាពសមស្របដើម្បីរៀបចំខ្លួនចូលរួមអនុវត្ត, ៣. វិស័យឯកជន និងភាគីពាក់ព័ន្ធផេ្សងៗទៀត ទាញយកផលប្រយោជន៍ពីប្រតិបត្តិការបរធនបាលកិច្ចក្នុងដំណើរការធុរកិច្ចរបស់ខ្លួន ក៏ដូចជាចូលរួមជំរុញការអភិវឌ្ឍវិស័យបរធនបាលកិច្ចនៅកម្ពុជា តាមរយៈការលើកកម្ពស់ការយល់ដឹង និងផ្សព្វផ្សាយពីវិស័យបរធនបាលកិច្ចជាសាធារណៈផងដែរ។

កិច្ចប្រជុំនេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ១១:៤០ នាទីព្រឹក ក្នុងបរិយាកាសរីករាយ យោគយល់គ្នា។

————

ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ info.gpsfccc@gmail.com.

 

ចែករំលែក: