ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

កម្មវិធីជួបជុំសំណេះសំណាលរវាងបេសកជនពិសេសរបស់អូស្ត្រាលី សម្រាប់តំបន់អាស៊ីអាគ្នេយ៍ ជាមួយនិងវិស័យឯកជនកម្ពុជា

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃចន្ទ ៨រោច ខែបឋមសាធ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា អញ្ជើញចូលរួម និងថ្លែសុន្ទរកថាក្នុងកម្មវិធីជួបជុំរសំណេះសំណាល វាងវិស័យឯកជនកម្ពុជា និង បេសកជនពិសេសរបស់អូស្ត្រាលីសម្រាប់តំបន់អាស៊ីអាគ្នេយ៍ គឺ លោក នីកូឡាស មូ (Nicolas Moore) ដែលប្រព្រឹត្តទៅនៅនិវេសនដ្ឋានឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជា និងមានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់អូស្ត្រាលី សមាជិកសភាពាណិជ្ជកម្មកម្ពុជា តំណាងសភាពាណិជ្ជកម្មអន្តរជាតិ សមាគមពាណិជ្ជកម្ម និង ក្រុមហ៊ុនកម្ពុជាសរុបជាង ៨០ នាក់។ កម្មវិធីជួបជុំនេះ ប្រារព្ធឡើងក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ចនៅកម្ពុជារបស់បេសកជនពិសេសរបស់អូស្ត្រាលី ក្នុងគោលបំណងពង្រឹងចំណងទាក់ទង ជាមួយវិស័យឯកជនកម្ពុជា ដើម្បីជំរុ្ញពាណិជ្ជកម្មនិងវិនិយោគរវាងកម្ពុជានិងអូស្ត្រាលី។

អ្នកឧកញ៉ាប្រធាន បានសង្កត់ធ្ងន់ថា ពាណិជ្ជកម្មនិងវិនិយោគរវាង កម្ពុជា និងអូស្ត្រាលី បន្តកើនឡើងជានិច្ច និងទទួលបានអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អាស៊ាន-អុស្ត្រាលីណូវែលហ្សេឡង់ និង កិច្ចព្រមព្រៀង ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ ។ កម្ពុជា គឺជាប្រទេសដែលមានកំណើនសេដ្ឋកិច្ចលឿនជាងគេមួយក្នុងតំបន់ ដែលឆ្នាំ២០២៣ នេះ កំណើនសេដ្ឋកិច្ចត្រូវបានព្យាករណ៍ ក្នុងអត្រា ៥,៦%។ បច្ចុប្បន្នមាន ក្រុមហ៊ុនអូស្ត្រាលីជាច្រើនកំពុងប្រកបអាជីវកម្មនៅកម្ពុជា។ អ្នកឧកញ៉ាប្រធាន គាំទ្រដល់ពាណិជ្ជកម្មនិងវិនិយោគរវាងប្រទេសទាំងពីរ ទៅលើគ្រប់

វិស័យ ជាពិសេស កសិកម្ម សុខាភិបាល ធនធាន និង វិស័យអប់រំ។ ក្នុងន័យនេះ សភាពាណិជ្ជកម្មកម្ពុជា នឹងរៀបចំទស្សនកិច្ចធុរកិច្ចទៅកាន់អូស្ត្រាលី និងស្វាគមន៍គណៈប្រតិភូធុរកិច្ចអូស្ត្រាលី បំពេញទស្សកិច្ចនៅកម្ពុជា។ អ្នកឧកញ៉ាប្រធាន ស្នើឲ្យរដ្ឋាភិបាលអូស្ត្រាលី បង្កើតការិយាល័យពាណិជ្ជកម្មអូស្ត្រាលី (AusTrade) នៅកម្ពុជា ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងទ្វេរភាគីឲ្យកាន់តែស្អិតរមួត។

កម្មវិធីជួបជុំបានប្រព្រឹត្តទៅប្រកបដោយជោគជ័យ ក្នុងស្មារតីភាតរភាព និងស្និទ្ធស្នាល។

 

ចែករំលែក: