រាជធានីភ្នំពេញ៖ នារសៀលថ្ងៃពុធ ៤រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា អញ្ជើញចូលរួម និងថ្លែសុន្ទរកថាស្វាគមន៍ក្នុងវេទិកា ធុរកិច្ចកម្ពុជា-អេមីរ៉ាតអារ៉ាប់រួមលើកទី២ ដែលប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម កម្ពុជា និង ឯកឧត្តមបណ្ឌិត Thani bin Ahmed Al Zeyoudi រដ្ឋមន្ត្រីពាណិជ្ជកម្មក្រៅប្រទេស អេមីរ៉ាតអារ៉ាប់រួម និងមានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់ តំណាងក្រសួង-ស្ថាប័ន និង ក្រុមហ៊ុន នៃប្រទេសទាំងពីរ សរុបប្រមាណ ១២០ នាក់។ វេទិកាធុរកិច្ចនេះ មានគោលបំណងជំរុញធុរកិច្ចនិងវិនិយោគរវាងប្រទេសទាំងពីរ និងបានលើកយកមកពិភាក្សានូវប្រធានបទសំខាន់ៗរួមមាន៖
១. កាលានុវត្តភាពវិនិយោគនៅកម្ពុជា
២. ប្រព័ន្ធអេកូវិនិយោគអេមីរ៉ាតអារ៉ាប់រួម
៣. វិស័យកសិកម្មកម្ពុជា
៤. វិស័យកសិកម្មអេមីរ៉ាតអារ៉ាប់រួម
៥. សេវាកម្មក្នុងឧស្សាហកម្មទេសចរណ៍កម្ពុជា
៦. សំណើគម្រោងភាពជាដៃគូយុទ្ធសាស្ត្រស្នើដោយក្រុមហ៊ុនអេមីរ៉ាតអារ៉ាប់រួម
៧. វិស័យកម្មន្តសាលកម្ពុជា
៨. អនាគតវិស័យថាមពលប្រកបដោយចីរភាព អេមីរ៉ាតអារ៉ាប់រួម
វេទិកាធុរកិច្ចបានប្រព្រឹត្តទៅប្រកបដោយជោគជ័យ និង បានជជែកពិភាក្សាលើប្រធានបទសំខាន់ៗខាងលើ ដោយផ្លាស់ប្តូរបទពិសោធន៍ ក៏ដូចជា បច្ចុប្បន្នភាពវិស័យនីមួយៗ និង ពិនិត្យលទ្ធភាពសហប្រតិបត្តិការរួម។


























ចូលជាសមាជិក
