ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

កម្មវិធីការចែករំលែកដើម្បីអាជីវកម្មរីកចម្រើន ក្រោមប្រធានបទ «យុទ្ធសាស្រ្តទីផ្សារ និងការលក់»

(ស្វាយរៀង)៖ នាព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ ដោយមានការគាំទ្រពីសហគ្រិនខ្មែរ សភាពាណិជ្ជកម្មកម្ពុជា បានសហការជាមួយ សភាពាណិជ្ជកម្មខេត្តស្វាយរៀង បានរៀបចំកម្មវិធីការចែករំលែកដើម្បីអាជីវកម្មរីកចម្រើន ក្រោមប្រធានបទ «យុទ្ធសាស្រ្តទីផ្សារ និងការលក់» ក្រោមអធិបតីភាព ឧកញ៉ា សុក រ៉ាដូ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសភាពាណិជ្ជកម្មខេត្តស្វាយរៀង នៅមន្ទីរពាណិជ្ជកម្មខេត្តស្វាយរៀង។

កម្មវិធីនេះទទួលបានការចូលរួមចែករំលែកបទពិសោធន៍ដោយផ្ទាល់ពី វាគ្មិនកិត្តិយសដូចជា ឯកឧត្តមបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាស្ថាបនិកក្រុមហ៊ុនវីនស៊ូ និងក្រុមហ៊ុនឌីហ្ក្រេនរៀលធី លោក ឈឿង គីរីរ័ត្ន អគ្គនាយកក្រុមហ៊ុន គ្រុឌអឺឡាយអិន ផៅវ័រ បានជជែកពិភាក្សាយ៉ាងផុសផុលចំពោះប្រធានបទខាងលើ និងចែករំលែកបទពិសោធន៍អាជីវកម្មជូនដល់អ្នកចូលរួមប្រមាន ៦០ នាក់ដើម្បីជាជំនួយស្មារតីបន្ថែមយកទៅកែលំអរអាជីវកម្មរបស់ខ្លួន។

សូមជំរាបជូនផងដែរថាកម្មវិធីនេះទទួលបានការឧបត្ថម្ភពី ធនាគារប្រៃសណីយ៍ កម្ពុជា ក.អ ក្រុមហ៊ុន យោរស៊ី (ខេមបូឌា) ខេអិល ឯ.ក ធនាគាវីង (ខេមបូឌា)ម.ក ក្រុមហ៊ុនគ្រុឌអាឡាយអិនផៅវ័រក្រុមហ៊ុន ហួត ជា លក់គ្រឿងសំណង់ ក្រុមហ៊ុន Black Magic Rental and Engineering Service Co., LTD ក្រុមហ៊ុន វីន ស៊ូ ក្រុមហ៊ុន ឌីហ្រ្គេន រៀលធី ឯ.ក ប្រធាន អនុប្រធាន សមាជិក សមាជិកា សភាពាណិជ្ជកម្មខេត្តស្វាយរៀង។

 

 

ចែករំលែក: