ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

កម្មវិធីការចែករំលែកដើម្បីអាជីវកម្មរីកចម្រើន ក្រោមប្រធានបទ «ការគ្រប់គ្រងហិរញ្ញវត្ថុរបស់ម្ចាស់អាជីវកម្ម »

(ព្រៃវែង)៖ នាព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣ ដោយមានការគាំទ្រពីសហគ្រិនខ្មែរ សភាពាណិជ្ជកម្មកម្ពុជាបានសហការជាមួយសភាពាណិជ្ជកម្មខេត្តព្រៃវែង បានរៀបចំកម្មវិធីការចែករំលែកដើម្បីអាជីវកម្មរីកចម្រើន ក្រោមប្រធានបទ «ការគ្រប់គ្រងហិរញ្ញវត្ថុរបស់ម្ចាស់អាជីវកម្ម » ក្រោមអធិបតីភាពឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង ឧកញ៉ាជឹម សុខ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសភាពាណិជ្ជកម្មខេត្តព្រៃវែង នៅមន្ទីរពាណិជ្ជកម្មខេត្ត។

កម្មវិធីនេះទទួលបានការចូលរួមចែករំលែកបទពិសោធន៍ដោយផ្ទាល់ពី វាគ្មិនកិត្តិយសដូចជា ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាស្ថាបនិកក្រុមហ៊ុនវីនស៊ូ និងក្រុមហ៊ុនឌីហ្ក្រេនរៀលធី លោក ម៉ី វាសនា នាយកប្រតិបត្តិប្រាក់កម្ចីធនាគារប្រៃសណីយ៍កម្ពុជា បានជជែកពិភាក្សាយ៉ាងផុសផុលចំពោះប្រធានបទខាងលើ និងចែករំលែកបទពិសោធន៍អាជីវកម្មជូនដល់អ្នកចូលរួមប្រមាន ៥០ នាក់ដើម្បីជាជំនួយស្មារតីបន្ថែមយកទៅកែលំអរអាជីវកម្មរបស់ខ្លួន។

សូមជំរាបជូនផងដែរថាកម្មវិធីនេះទទួលបានការឧបត្ថម្ភពីធនាគារប្រៃសណីយ៍ កម្ពុជា ក.អ, ធនាគាវីង (ខេមបូឌា)ម.ក, ក្រុមហ៊ុនគ្រុឌអាឡាយអិនផៅវ័រ,ក្រុមហ៊ុន វីន ស៊ូ ក្រុមហ៊ុន ឌីហ្រ្គេន រៀលធី ឯ.ក ប្រធាន អនុប្រធាន សមាជិក សមាជិកា សភាពាណិជ្ជកម្មខេត្តព្រៃវែង ជាពិសេសមន្ទីរពាណិជ្ជកម្មខេត្តដែលបានផ្ដល់ទីតាំង និងសម្របសម្រួលដល់ក្រុមការងារ ។

 

ចែករំលែក: