ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ មន្ទីរពាណិជ្ជកម្មខេត្តស្វាយរៀង បានបើកការិយាល័យបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំង និងប្រធានសភាពាណិជ្ជកម្មខេត្តស្វាយរៀង អាណត្តិទី២ លើកទី១

(ស្វាយរៀង)៖ ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ នៅមន្ទីរពាណិជ្ជកម្មខេត្តស្វាយរៀង បានបើកការិយាល័យបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំង និងប្រធានសភាពាណិជ្ជកម្មខេត្តស្វាយរៀង អាណត្តិទី២ លើកទី១ តាមនិតិវិធីដែលបានគ្រោងទុក ការបើក ការប្រកាសលទ្ធផល និងការបិទកម្មវិធីទាំងមូលគឺស្ថិតក្រោមអធិបតីភាព ឯកឧត្តម សរ ស៊ុនហុន អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ឯកឧត្តម សុខា រ៉ាម អភិបាលរងនៃគណៈអភិបាលខេត្តស្វាយរៀង ឯកឧត្តមឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា។

សូមបញ្ចាក់ថាចំនួនអ្នកមកបោះឆ្នោតសរុបស្មើនឹង ៦១%នៃចំនួនអ្នកចុះឈ្មោះបោះឆ្នោតសរុប ជាលទ្ធផលយើងជ្រើសរើសបានសមាជិកជ្រើសតាំងថ្មីចំនួន០៨ រូបក្នុងចំណោមបេក្ខជនឈរឈ្មោះចំនួន១១រូប ចំពោះបេក្ខភាពឈរឈ្មោះជាប្រធានសភាពាណិជ្ជកម្មខេត្តស្វាយរៀង មាន០១រូប ហើយជាលទ្ធផលឧកញ៉ា សុក រ៉ាដូ ត្រូវបានសមាជិកបន្តគាំទ្រជាប្រធានសភាពាណិជ្ជកម្មខេត្តស្វាយរៀង អាណត្តិទី២ លើកទី១ នេះជាបន្តទៀត ។

 

ចែករំលែក: