ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

កិច្ចប្រជុំរវាងសភាពាណិជ្ជកម្ម និងធនាគារអភិវឌ្ឍន៍អាស៊ី

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃព្រហស្បតិ៍ ១៤ រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា បានជួបប្រជុំជាមួយ លោកស្រី ណាតាស្យា គូរូពូ ជំនាញការលើការប្រែប្រួលអាកាសធាតុពីធនាគារអភិវឌ្ឍន៍អាស៊ី។ កិច្ចប្រជុំនេះផ្តោតជាសំខាន់ក្នុងការស្វែងយល់ពីសកម្មភាព និង កិច្ចការដែលសភាពាណិជ្ជកម្មកម្ពុជា បាននិងកំពុងតែធ្វើក្នុងការជួយគាំទ្រ និងបណ្តុះបណ្តាល ដល់សហគ្រាសធនមីក្រូ តូច និងមធ្យម នៅកម្ពុជា ព្រមទាំងស្នើឲ្យសភាពាណិជ្ជកម្មកម្ពុជា ចូលរួមក្នុងការផ្តល់ជាធាតុចូល និង ពិភាក្សា អំពីផែនការសកម្មភាពលើការប្រែប្រួលអាកាសធាតុនៅកម្ពុជា។

'

 

ចែករំលែក: