ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

កិច្ចប្រជុំពិភាក្សា សំណើសុំអន្តរាគមន៍ចំពោះវិធានការថ្មីៗ ចំពោះការរឹតបន្តឹងការត្រួតពិនិ្យលើកុងតឺន័រផ្ទុកទំនិញឆ្លងកាត់កំពងផែ Car Lai របស់ប្រទេសវៀតណាម ចូមមកប្រទេសកម្ពុជា

ថ្ងៃសុក្រ ៣កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ០៩:០០នាទីព្រឹក នាអគ្គនាយកដ្ឋានគយនិងរដ្ឋករកម្ពុជា។ ជាការឆ្លើយតបលិខិតអញ្ជើ ពី អគរ ជូនចំពោះ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានចាត់តំណាងពីសភាពាណិជ្ជកម្មកម្ពុជា ដល់ ក្រុមកាងារ ច ផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន នៃវេទិការាជរដ្ឋាភិបាល ផ្នែកឯកជន ព្រមទាំងមានការចូលរួមពីសមាជិកក្រុមការងារ នឹង លេខាធិការដ្ឋានសម្របសម្រួលក្រុមការងារផ្នែកឯកជន សភាពាណិជ្ជកម្មកម្ពុជា នឹងសមាគមភស្តុភារកម្មកម្ពុជា (CLA) និងងតំណាងក្រុមហ៊ុននាំចេញនាំចូលពី ផ្នែកឯកជន និងតំណាងពី JBAC ប្រចាំកម្ពុជា ផងដែ។ កិច្ចប្រជុំក្រោមវត្តមានដឹកនាំអង្គប្រជុំដោយអគ្គនាយករងទំាងពីរ នៃ អគរ គឺ ឯកឧត្តម ផា អេងវ៉េង នឹង ឯកឧត្តម សែ សុខន ព្រមទាំងចូលរួមពីមន្ត្រីជំនាញ មកពីនាយកដ្ឋានពាក់ព័ន្ធ នៃ អគរ ជាច្រើនរូបផងដែរ។

គោលបំណងនៃកិច្ចប្រជុំពិភាក្សានេះ គឺដើម្បីពិនិត្យលើសំណើសុំដោះស្រាយរបស់ កំពុងផែស្វយ័តភ្នំពេញ ដែលជា បញ្ហាប្រឈម ចំពោះមុខ របស់វិស័យឯកជន ដែលកំពុងធ្វើសកម្មភាពដឹកជញ្ជូនឆ្លងកាត់តាម កំពុងផែ Cat Lai នៃប្រទេសវៀតណាម ដែលផ្តល់ផលលំបាកក្នុងការបញ្ចេញទំនិញពីកំពុងផែ បានទាន់ពេលវេលា។ ជាដំណោះស្រាយជំហ៊ានដំបូងគឺ អគរ បានស្នើសុំដល់ក្រុមហ៊ុនឯកជនដែលត្រូវបានទទួលរងនៅផលលំបាកដោយ ការផ្តល់សេវាពីកំពុងផែ Cat Lai នេះ ត្រូវផ្តល់ឯកសារសំខាន់ៗ ដើម្បីជាមូលដ្ឋានក្នុងការស្វែងរកដំណោះស្រាយរួម នឹងអាចយកទៅអង្គុយដោះស្រាយជាមួយ ភាគី អគរ វៀតណាម នាពេលខាងមុខឆាប់ៗនេះ ។

កិច្ចពិភាក្សានេះ បានបញ្ចប់នៅថ្ងៃ ខែ ឆ្នាំដដែល វេលាម៉ោង ១១:១៥ នាទីព្រឹក ក្រោមបរិយាកាស យោគយល់ និងទទួលបានលទ្ធផលជាវិជ្ជមាន។

————

ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ info.gpsfccc@gmail.com.

 

ចែករំលែក: