ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

ពិធីបិទសន្និបាតបូក​សរុប​​​ការងារឆ្នាំចាស់(ឆ្នាំ២០២២) និងលើកទិសដៅការងារឆ្នាំថ្មី (ឆ្នាំ២០២៣) របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។

ថ្ងៃសុក្រ ៣កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ នៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។ ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានចូលរួមក្នុង ពិធីបិទសន្និបាតបូក​សរុប​​​ការងារឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំថ្មីរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹង ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់រដ្ឋាភិបាល នឹងថ្នាក់ដឹកនាំតំណាងពីក្រសួង-ស្ថាប័នរដ្ឋ, អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ, អភិបាលនៃគណៈអភិបាលខេត្តទាំង២៥ខេ្តក្រុង នឹងតំណាងអគ្គរាជទូត នឹងអង្គទូតបណ្តាប្រទេសប្រចាំកម្ពុជា នឹងវត្តមានដៃគូអភិវឌ្ឍន៍ក្នុងតំបន់ និងអ្នកជំនាញតាមវិស័យ ក្នុងវិស័យកសិកម្ម និងតំណាងសភាពាណិជ្ជកម្មអន្តរជាតិ និងសមាគមជាច្រើនផងដែរ។

គោលបំណង គឺដើម្បីធ្វើសេក្តីរាយារណ៍សកម្មភាពបស់សាម៉ីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងទិសដៅសម្រាប់ឆ្នាំបន្ត២០២៣ គោរពជូន សម្តេចេជោនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាពិសេស ជាឱកាសដ៏វិសេសវិសាលដើម្បីទទួលបានអនុសាសន៍ និងការណែនាំដ៏ខ្ពង់ខ្ពស់ ពីសម្តេចតេជោ ក្នុងវិស័យ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កម្ពុជា គឺធ្វើយ៉ាងណាឲ្យវិស័យនេះបន្តនិរន្តភាព ស្ថេរភាព ដើម្បីចូលរួមដ៏សំខាន់ក្នុងស្តារនិងអភិវឌ្ឍសេដ្ឋកិច្ចប្រទេស ដែលអាចនឹងពង្រីកសកម្មភាពនាំចេញ ព្រមទាំងទាក់ទាញអ្នកវិនិយោគលើវិស័យនេះកាន់តែច្រើនផងដែរ។

កិច្ចពិភាក្សានេះ បានបញ្ចប់នៅថ្ងៃ ខែ ឆ្នាំដដែល វេលាម៉ោង ០៥:០០ នាទីល្ងាច ក្រោមបរិយាកាស យោគយល់ ស្និតស្នាល និងប្រកបដោយផ្លែផ្កា។

————

ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ info.gpsfccc@gmail.com.

 

ចែករំលែក: