(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ សភាពាណិជ្ជកម្មកម្ពុជាបានសហការជាមួយអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ហៅកាត់ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម ដើម្បីរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្ដីពី «ច្បាប់ស្តីពីការប្រកួតប្រជែង និងអនុក្រឹត្យស្តីពីលក្ខខណ្ឌ និងនីតិវិធីអំពីការរួមបញ្ចូលគ្នានៃធុរកិច្ច» ក្រោមអធិបតីភាព ឯកឧត្ដម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និង លោក ឃួន សាវុធ អគ្គនាយករងនៃអគ្គនាយកដ្ឋាន «ក.ប.ប.» តំណាង ឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម។ សិក្ខាសាលានេះមានការចូលរួមពី ឯកឧត្តម អ្នកឧកញ៉ា ឧកញ៉ា លោកជំទាវ លោក លោកស្រី ដែលជា សមាជិក-សមាជិកា សភាពាណិជ្ជកម្មកម្ពុជា ប្រមាណ ១០០រូប នៅសភាពាណិជ្ជកម្មកម្ពុជា។
សម្រាប់ព័ត៌មានលម្អិត សូមពិនិត្យសេចក្តីប្រកាសព័ត៌មាននៅខាងក្រោម។







































ចូលជាសមាជិក
