ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

ពិធីអបអរសាទរ “គម្រប់ខួប៣ឆ្នាំ នៃការដាក់ឲ្យដំណើរការជាផ្លូវការលេខពិសេសផ្ទាល់ខ្លួន” នៃក្រសួងសាធារណការ និងដឹកជញ្ជូន

នាព្រឹកថ្ងៃអង្គារ ០១រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣ ឧកញ៉ា គួច ផេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និង បណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរ “គម្រប់ខួប៣ឆ្នាំ នៃការដាក់ឲ្យដំណើរការជាផ្លូវការលេខពិសេសផ្ទាល់ខ្លួន” ដែលរៀបចំដោយនៃក្រសួងសាធារណការ និងដឹកជញ្ជូន នៅសួនច្បារ វត្តបទុមវតី រាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន។

ពិធីនេះក៏មានការចូលរួមពីសំណាក់សមាជិក សមាជិកាសភាពាណិជ្ជកម្មកម្ពុជា, តំណាងក្រសួង-ស្ថាប័នរដ្ឋជាច្រើនរូប នឹងមន្ត្រីជាន់ខ្ពស់នៃក្រសួងសាធារណការ និងដឹកជញ្ជូន, តំណាងក្រុមហ៊ុនឯកជនជាច្រើនផងដែរ។

គោលបំណងនៃកម្មវិធីនេះគឺដើម្បី៖

១. អបអរសាទរ ខួប៣ឆ្នាំ លេខពិសេសផ្ទាល់ខ្លួន

២. ធ្វើរបាយការណ៍វឌ្ឍនភាពការងារ នៃការដាក់ឲ្យដំណើរការ ការលក់លេខពិសេសផ្ទាល់ខ្លួន ក្នុងរយៈពេល៣ឆ្នាំ

៣. នឹងផ្តល់ឱកាស ដល់ យុវជន សសយក វិស័យសាធារណការ និងដឹកជញ្ជូន ចូលរួមទស្សនាស្តង់ពិព័រណ៍ផ្សេងៗជាច្រើន។

កម្មវិធីនេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ១១:៥០នាទីព្រឹក ក្នុងបរិយាកាសរីករាយ យោគយល់គ្នា។

———

ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ info.gpsfccc@gmail.com.

 

 

ចែករំលែក: