ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

កិច្ចប្រជុំផ្នែកឯកជន ក្រុមការងារ “ក” “ផ្នែកកសិកម្ម និងកសិឧស្សាហកម្ម” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន

ថ្ងៃសុក្រ ១២កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ៩:០០នាទីព្រឹក នាសភាពាណិជ្ជកម្មកម្ពុជា មានរៀបចំកិច្ចប្រជុំផ្នែកឯកជន ក្រុមការងារ “ក” “ផ្នែកកសិកម្ម និងកសិឧស្សាហកម្ម” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ក្រោមអធិបតីភាព ឯកឧត្តម ឧកញ៉ា បណ្ឌិត ម៉ុង ឫទ្ធី សហប្រធានក្រុមការងារ “ក” ផ្នែកឯកជន។ កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីសំណាក់ ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាអ្នកសម្របសម្រួលក្រុមការងារទាំំង១៣ ផ្នែកឯកជន និង ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា និងមានវត្តមានចូលរួមផងដែរពីសំណាក់ អនុសហប្រធានក្រុមការងារ “ក” ផ្នែកឯកជន, តំណាងសមាគមអ្នកចិញ្ចឹមនៅកម្ពុជា, តំណាងសមាគមវារីវប្បរកម្មកម្ពុជា, តំណាងសហព័ន្ធស្រូវអង្ករកម្ពុជា, តំណាងក្រុមហ៊ុនឯកជនពាក់ព័ន្ធនឹងវិស័យកសិកម្ម និងកសិឧស្សាហកម្ម និងសមាជិក សមាជិកាក្រុមការងារផ្នែកឯកជនជាច្រើនទៀតផងដែរ។

គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីបន្តពិគ្រោះ ពិភាក្សាពាក់ព័ន្ធលើបញ្ហាចាស់ដែលនៅសេសសល់ និងបន្តស្នើឡើងនូវ កង្វល់ បញ្ហាប្រឈមពាក់ព័ន្ធនឹងវិស័យកសិកម្ម និងកសិឧស្សាហកម្មនៅក្នុងប្រទេសកម្ពុជា ដើម្បីពិនិត្យ និងស្នើសុំដំណោះស្រាយពីសំណាក់ដៃគូសន្ទនា គឺក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនាពេលខាងមុខនេះ។ ជាលទ្ធផល កិច្ចប្រជុំបានដំណើរការយ៉ាងរលូន និងទទួលបាននូវធាតុចូល និងសំណូមពរយ៉ាងផុសផុល និងផ្លែផ្កាគួរជាទីមោទនៈ។

កិច្ចប្រជុំនេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ១១:៣០ នាទីព្រឹក ក្នុងបរិយាកាសរីករាយ និងយោគយល់គ្នា។

————

ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ info.gpsfccc@gmail.com.

 

ចែករំលែក: