ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

វេទិកាជំរុញពាណិជ្ជកម្ម និងវិនិយោគ កម្ពុជា-កូរ៉េ

នាព្រឹកថ្ងៃសុក្រ ៦ កើត ខខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី ២៧ ខែមករា ឆ្នាំ២០២៣ គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា អញ្ជើញចូលរួមវេទិកាជំរុញពាណិជ្ជកម្ម និងវិនិយោគ កម្ពុជា-កូរ៉េ ដែលប្រព្រឹត្តទៅ នៅទីក្រុង សេអ៊ូល ប្រទេសកូរ៉េ ក្រោមអធិបតីភាព ឯកឧត្តម ប៉ាន សូរស័ក្តិ៍ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និង ឯកឧត្តម AHN Dukgeun រដ្ឋមន្រ្តីពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្ម សេដ្ឋកិច្ច និងឧស្សាហកម្មកូរ៉េ និង មានការចូលរួមពីវិស័យឯកជន ក្រុមហ៊ុនធុរកិច្ច និងវិនិយោគសំខាន់ៗនៃប្រទេសទាំងពីរប្រមាណ ១៥០ ក្រុមហ៊ុន ផងដែរ។

វេទិកានេះ រៀបចំឡើងក្នុងគោលបំណង ជំរុញពាណិជ្ជកម្មនិងវិនិយោគរវាងកម្ពុជា និង កូរ៉េ និង បានពិភាក្សាអំពីវិស័យសក្កានុពល ការចាប់យកឱកាសពីកិច្ចព្រមព្រៀងសេដ្ឋកិច្ចសេរី កម្ពុជា កូរ៉េ ក៏ដូចជា ផ្លាស់ប្តូរបទពិសោធន៍អំពីការវិនិយោគនៅកម្ពុជា។

 

ចែករំលែក: