ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

ការបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំង និងប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យ អាណត្តិទី៣ លើកទី១

(សៀមរាប)៖ ថ្ងៃ ព្រហស្បតិ៍ ៥កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ ឯកឧត្តមឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា និងជាអនុប្រធានគណៈកម្មការរៀបចំការបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មរាជធានី-ខេត្ត សម្រាប់អាណត្តិថ្មី និងអាណត្តិបន្ត បានអញ្ជើញចូលរួមការបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំង និងប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យ អាណត្តិទី៣ លើកទី១ នៅមន្ទីពាណិជ្ជកម្មខេត្តសៀមរាប ក្រោមអធិបតីភាពឯកឧត្តម គឹម មាសសុខសីហា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ណាក់ ណេរ៉ុន អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប ព្រមទាំងលោក លោកស្រីប្រធានមន្ទី អង្គភាពពាក់ព័ន្ធក្នុងខេត្ត ដែលមានបេក្ខជនឈរឈ្មោះបោះឆ្នោតចំនួន១៦រូប និងអាជីវករចុះឈ្មោះអ្នកបោះឆ្នោតចំនួនន៣០៨ នាក់។

ជាលទ្ធផល មានអ្នកអញ្ជើញមកចូលរួមបោះឆ្នោតសរុបចំនួន ២០៨ នាក់ ដែលស្មើរនឹង ៦៨%។ គណៈកម្មការៀបចំការបោះឆ្នោតជ្រើសរើសបានសមាជិកជ្រើសតាំងចំនួន១០រូប ដើម្បីបំពេញបន្ថែមសមាជិកចាស់ដែលនៅក្នុងអាណត្តិចំនួន៥រូប បង្គ្រប់ចំនួន១៥រូប។

ដោយមើលឃើញនូវការដឹកនាំដ៏ឈ្លាសវៃ និងត្រឹមត្រូវរបស់ ឧកញ៉ាបណ្ឌិត ហ៊ុយ ភៀវ អាណត្តិកន្លងមក ឧកញ៉ាបណ្ឌិតត្រូវបានសមាជិក សមាជិកាបោះឆ្នោតគាំទ្រជាប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យ សម្រាប់អាណត្តិទី៣ លើកទី១នេះជាបន្តទៀតដោយសម្លេងគាំទ្រ ១៥លើ ១៥សម្លេង ស្មើ១០០%។

 

ចែករំលែក: