ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

វេទិកាជំនួបពាណិជ្ជកម្មតាមប្រព័ន្ធអនឡាញ ស្តីពី “ការជំរុញនាំចេញផលិតផលសហគ្រាសធុនតូចនិងមធ្យមកម្ពុជា”

នាព្រឹក ថ្ងៃព្រហស្បតិ៍ ១៣រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ ម៉ោង ៩:០០នាទីព្រឹក នៅអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា បានរៀបចំវេទិកាជំនួបពាណិជ្ជកម្មតាមប្រព័ន្ធអនឡាញ “ការជំរុញនាំចេញផលិតផលសហគ្រាសធុនតូចនិងមធ្យមកម្ពុជា” ស្តីពី “ការជំរុញនាំចេញសហគ្រាសធុនតូចនិងមធ្យមកម្ពុជា” តាមលក្ខណៈចំរុះ ដោយផ្ទាល់ និងតាមរយៈអនឡាញហ្ស៊ូម ក្រោមអធិបតីភាព ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាអ្នកសម្របសម្រួលក្រុមការងារទាំង១៣ផ្នែកឯកជន តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសម្របសម្រួលក្រុមការងារទាំង១៣ផ្នែកឯកជន នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន បានអញ្ជើញចូលរួមជាគណៈអធិតី ថ្លែងសុន្ទរកថាបើកវេទិកា នឹងវត្តមាន លោក អ៊ូដូ ហ្គាតនេរ៍, ប្រធានក្រុមការងារទី៣ តំណាងពី អារ៉ាយផ្លើស ប្រចាំកម្ពុជា ព្រមទាំងវត្តមាន ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា ក្នុងវេទិកាជំនួបពាណិជ្ជកម្មតាមប្រព័ន្ធអនឡាញនេះផងដែរ ក៏ មានការចូលរួម តំណាងមកពី សមាគម ក្រុមហ៊ុន សមាជិក សភាពាណិជ្ជកម្មកម្ពុជា, ក្រុមការងារ ARISE Plus ប្រចាំកម្ពុជា, តំណាងក្រុមហ៊ុន សហគ្រាសធុនតូច និងមធ្យមផ្នែកឯកជន និងមានការចូលរួមតាមរយៈប្រព័ន្ធអនឡាញពីចម្ងាយ នឹងក្រុមហ៊ុនពាក់មួយចំនួនជាច្រើនទៀតផងដែរ។

គោលបំណងនៃវេទិកានេះ គឺបញ្ជ្រាបការយល់ដឹងអំពីទម្រង់ឌីជីថលអនឡាញថ្មី ដែលអាចផ្តល់អត្ថប្រយោជន៍ជូនដល់ធុរជននិងអ្នកវិនិយោគទូទៅដូចខាងក្រោម៖

១. អាចធ្វើការទំនាក់ទំនងគ្នាបានដោយមិនចាំបាច់ជួបគ្នាដោយផ្ទាល់

២. អាចទទួលព័ត៌មានអំពីក្រុមហ៊ុន ឬបុគ្គលដែលជាម្ចាស់ក្រុមហ៊ុន និងអំពីផលិតផល បានច្បាស់លាស់

៣. កាត់បន្ថយពេលវេលាការងារស្ទួន, ចំណាយសាធារណៈ នឹងផលប៉ះប៉ល់ដល់បរិដ្ឋាន

៤. សម្រួលការគ្រប់គ្រង ការបែងចែក ដំណើរការ និងការតាមដានលើការងារប្រកបដោយតាម្លាភាព គណនេយ្យភាព

៥. ជំរុញអោយធុរជន និងអ្នកវិនិយោគទាំងអស់ឱ្យចាប់យកសិក្សាបច្ចេកវិទ្យាឌីជីថលប្រកបដោយភាពជឿជាក់ មានទំនុកចិត្តខ្ពស់

៥. អ្នកចូលរួមដោយផ្ទាល់និងពីចម្ងាយ គឺទទួលបានការយល់ដឹងពីទម្រង់ឌីជីថល អនឡាញនេះ នូវ បទពិសោធន៍ ចំណេះដឹងថ្មី ដើម្បីយកទៅសិក្សានិងអនុវត្តបន្ថែមសម្រាប់បម្រើក្នុងសកម្មភាពសម្របសម្រួលពាណិជ្ជកម្មនាំចេញវិស័យសហគ្រាស ធុនតូច និងមធ្យមកម្ពុជា។

វេទិកាជំនួបពាណិជ្ជកម្មតាមប្រព័ន្ធអនឡាញ “ការជំរុញនាំចេញផលិតផលសហគ្រាសធុនតូចនិងមធ្យមកម្ពុជា” នេះ បានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ១២:០០នាទីថ្ងៃត្រង់ ក្នុងបរិយាកាសរីករាយ យោគយល់គ្នា នឹងទទួលបានលទ្ធផលល្អគួជាទីមោទនៈ។

————

ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ info.gpsfccc@gmail.com.

 

ចែករំលែក: