ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

អបអរសាទរពិធីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការអគារលេខាធិការដ្ឋានសភាពាណិជ្ជកម្មមណ្ឌលខេត្តកំពង់ចាម-មណ្ឌលគិរី កំពង់ចាម ថ្ងៃចន្ទ ទី១៧ ខែមករា ឆ្នាំ២០២២

អបអរសាទរពិធីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការអគារលេខាធិការដ្ឋានសភាពាណិជ្ជកម្មមណ្ឌលខេត្តកំពង់ចាម-មណ្ឌលគិរី

កំពង់ចាម ថ្ងៃចន្ទ ទី១៧ ខែមករា ឆ្នាំ២០២២

នៅព្រឹកថ្ងៃចន្ទ ១៥កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹង ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជាបានអញ្ជើញចូលរួមពិធីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការអគារលេខាធិការដ្ឋានសភាពាណិជ្ជកម្មមណ្ឌលខេត្តកំពង់ចាម-មណ្ឌលគិរី ក្រោមអធិបតីភាព ឯកឧត្តម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉ាន សូរស័ក្កិ រដ្ឋមន្ត្រីក្រសួពាណិជ្ជកម្ម ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម ឯកឧត្តម កៅ សុខអាន អភិបាលរងខេត្តកំពង់ចាមតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមជាកិត្តិយសផងដែលពីសំណាក់លោកឧកញ៉ា លោកប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្ត-ក្រុងមួយចំនួន ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធានមន្ទី ពាណិជ្ជករ អាជីវករជាច្រើនរូប។ គួរបញ្ជាក់ផងដែរថា អគារលេខាធិការដ្ឋានសភាពាណិជ្ជកម្មមណ្ឌលខេត្តកំពង់ចាម-មណ្ឌលគិរីមានអាស័យដ្ឋាននៅក្នុងបរិវេនសាលាខេត្តកំពង់ចាមចាប់ផ្ដើមសាងសង់ក្នុងខែមិថុនា ឆ្នាំ២០២០ និងបញ្ចប់ជាស្ថាពរនៅដើមឆ្នាំ២០២១តាមការគ្រោងទុកក្រោយពីទទួលបានការអនុញ្ញាតពីឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តដោយចំណាយទឹកប្រាក់អស់៧២០៥៣ដុល្លាដែលបានមកពីការចូលរួមរបស់ប្រធាន អនុប្រធាន សមាជិក សមាជិកាសភាពាណិជ្ជកម្មមណ្ឌលខេត្តកំពង់ចាម-មណ្ឌលគិរី។ អគារលេខាធិការដ្ឋាននេះជាសមិទ្ធិផលថ្មីមួយទៀតដែលសភាពាណិជ្ជកម្មមណ្ឌលខេត្តកំពង់ចាម-មណ្ឌលគិរីសម្រេចបានក្នុងអាណត្តិទី២ លើកទី២ ដែលមានលោកឧកញ៉ា ហួត ឈឿនជាប្រធានដើម្បីបម្រើអោយផលប្រយោជវិស័យឯកជនក្នុងខេត្ត ។ ក្នុងឱកាសដ៏ឱឡារិកនេះគណៈអធិបតីក៏បានបំពាក់គ្រឿងឥស្សរិយយសជូនដល់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកា ដែលបានចូលរួមក្នុងការអភិវឌ្ឍន៍សភាពាណិជ្ជកម្មមណ្ឌលខេត្តកំពង់ចាម-មណ្ឌលគិរីផងដែរ ។

 

ចែករំលែក: