រាជធានីភ្នំពេញ៖ នារសៀលថ្ងៃពុធ ៩ កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី ៨ ខែមិថុនា ឆ្នាំ២០២២ ឧកញ៉ា សុខ ពិសិដ្ឋ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាសមាជិកក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន បានអញ្ជើញចូលរួមកិច្ចប្រជុំអគ្គនាយកគយអាស៊ាន លើកទី ៣១ តាមប្រព័ន្ធអនឡាញ។
កម្មវិធីនេះប្រព្រឹត្តឡើងដើម្បីជាវេទិកាមួយ សម្រាប់ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន និង វិស័យឯកជនចូលរួម ផ្តល់មតិ និងរាយការណ៍ពី វឌ្ឍនភាពនៃពាណិជ្ជកម្មឌីជីថល ដែលផ្សារភ្ជាប់ជាមួយគណៈកម្មាធិការច្រកចេញ-ចូលតែមួយអាស៊ាន បណ្តាញភស្តុភារកម្មវ័យឆ្លាត និងចែករំលែកពីការស្ទង់មតិអំពីស្ថានភាពនៃក្រុមហ៊ុនជប៉ុនដែលប្រតិបត្តិការនៅអាស៊ាន។









ចូលជាសមាជិក
