នាព្រឹកថ្ងៃអង្គារ ៨ កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២ ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានជួបជាមួយនឹង លោក James Yaworsky, នាយកគ្រប់គ្រង នៃក្រុមហ៊ុន Duraflex Solution ព្រមទាំងវត្តមាន ឯកឧត្តមឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា, តំណាងស្ថានពាណិជ្ជកម្មកាណាដា ប្រចាំប្រទេសកម្ពុជា និងប្រទេសថៃ ព្រមទាំងសមាជិក សមាជិកា សភាពាណិជ្ជកម្មកម្ពុជា នាភោជនីយដ្ឋាន Blue Vinny Diner ទីក្រុង Calagary នៃខេត្ត Alberta ប្រទេសកាណាដា។
ជំនួបនេះបានទទួលស្វាគមន៍យ៉ាងកក់ក្តៅពី លោក James Yaworsky, នាយកគ្រប់គ្រង នៃក្រុមហ៊ុន Duraflex Solution ហើយលោក James Yaworsky បានអរគុណចំពោះគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ដែលបានចំនាយពេលវេលា ដើម្បីជួបពិភាក្សា ស្វែងយល់ និងផ្លាស់ប្តូរយោបល់ អំពីក្រុមហ៊ុននៃប្រទេសកម្ពុជា ដែលមានវត្តមាននៅក្នុងជំនួបនេះ និងក្រុមហ៊ុន Duraflex Solution។ ឧកញ៉ា លឹម ហេង ក៏បានអរគុណចំពោះ លោក James Yaworsky ដែលបានអញ្ជើញគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ដើម្បីស្វែងយល់អំពីក្រុមហ៊ុន Duraflex Solution ជាមួយគ្នានេះផងដែរ ឧកញ៉ា ក៏បានលើកឡើងអំពីសក្តានុពលនៃសេដ្ឋកិច្ចប្រទេសកម្ពុជា ដែលមានការរីកចម្រើន និងភាពងាយស្រួលនៃការវិនិយោគក្នុងប្រទេសកម្ពុជា។
ជំនួបនេះបានបញ្ចប់នាពេលព្រឹក នៅថ្ងៃខែឆ្នាំដដែល ក្រោមបរិយាកាសរីករាយ និងលទ្ធផលផ្លែផ្កា គួរជាទីគាប់ចិត្ត។



















ចូលជាសមាជិក
