នាថ្ងៃអង្គារ ៨កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង០៤៖៣០នាទីរសៀល ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងលោកជំទាវ បានដឹកនាំ សមាជិក សមាជិកា សភាពាណិជ្ជកម្មកម្ពុជា ព្រមទាំងវត្តមាន ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា ចូលរួមអមដំណើរទស្សនកិច្ចមន្ទីរពិសោធន៍ Southern Alberta Institute of Technology (SAIT) នាទីក្រុង Calgary ខេត្ត Alberta ប្រទេសកាណាដា។
គោលបំណងនៃទស្សនកិច្ចនេះគឺដើម្បី ស្វែងយល់ និងពិភាក្សា អំពីវិស័យថាមពល ព្រមទាំងផ្សាភ្ជាប់ទំនាក់ទំនងជាមួយនឹងប្រតិភូអន្តរជាតិ ដែលបានអញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍នេះ ដែលសមាជិក សមាជិកា សភាពាណិជ្ជកម្មកម្ពុជា ទទួលបាននូវបទពិសោធន៍ថ្មីអំពីវិស័យថាមពល។
ដំណើរទស្សនកិច្ចនេះបញ្ចប់នៅវេលាម៉ោង ០៧៖៣០នាទីយប់ (ម៉ោងនៅប្រទេសកាណាដា) នៅថ្ងៃខែឆ្នាំដដែល ប្រកបដោយលទ្ធផលផ្លែផ្កា។

















ចូលជាសមាជិក
