នាថ្ងៃពុធ ៩កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២ ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា អមដំណើរដោយ ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា បានដឹកនាំសមាជិក សមាជិកា សភាពាណិជ្ជកម្មកម្ពុជា ចូលរួមទស្សនាពិព័រណ៍ថាមពលសកលឆ្នាំ២០២២ (Global Energy Show 2022) នាទីក្រុង Calgary ខេត្តAlberta ប្រទេសកាណាដា។
សូមជម្រាបជូន ពិព័រណ៍ថាមពលសកលឆ្នាំ២០២២ (Global Energy Show 2022) ប្រព្រឹត្តទៅចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២ នៅទីក្រុង Calgary ខេត្ត Alberta ប្រទេសកាណាដា។ ជាមួយគ្នានេះ ពិព័រណ៍នេះមានការចូលរួមដាក់តាំងពិព័រណ៍ចំនួន៦០០ ព្រមទាំងមានការចូលរួមទស្សនាពីប្រទេសជាច្រើននៅទូទាំងសកលលោក៕

















ចូលជាសមាជិក
