ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

កិច្ចប្រជុំក្រុមការងារ ឃ “នីតិកម្ម ពន្ធដារ និងអភិបាលកិច្ច” ផ្នែកឯកជន នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន

ថ្ងៃព្រហស្បតិ៍ ២រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង ១០:០០នាទីព្រឹក មានរៀបចំកិច្ចប្រជុំក្រុមការងារ ឃ “នីតិកម្ម ពន្ធដារ និងអភិបាលកិច្ច” ផ្នែកឯកជន នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន នាអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា ក្រោមអធិបតីភាព លោក អានូដ ដាក សហប្រធានក្រុមការងារ ឃ “នីតិកម្ម ពន្ធដារ និងអភិបាលកិច្ច” ផ្នែកឯកជន។ កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីសំណាក់ សមាជិក សមាជិកា សភាពាណិជ្ជកម្មកម្ពុជា អនុសហប្រធានក្រុមការងារ ឃ ផ្នែកឯកជន តំណាងសភាពាណិជ្ជកម្មអន្តរជាតិនៃកម្ពុជា តំណាងក្រុមហ៊ុនឯកជន និងសមាជិក សមាជិកាក្រុមការងារជាច្រើនទៀតផងដែរ។

គោលបំណងនៃកិច្ចប្រជុំនេះគឺដើម្បីពិភាក្សាទៅលើបញ្ហាប្រឈមរបស់ផ្នែកឯកជនដែលនៅសេសសល់មិនទាន់ដោះស្រាយ និង ប្រមូលបញ្ហាប្រឈម កង្វល់ សំណូមពរថ្មីៗរបស់ផ្នែកឯកជនទាំងអស់ ដាក់ស្នើសុំដំណោះស្រាយពីសំណាក់ដៃគូគឺ ក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុនាពេលខាងមុខ។

កិច្ចប្រជុំនេះនេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ១២:០០នាទីថ្ងៃត្រង់ ក្នុងបរិយាកាសរីករាយ យោគយល់គ្នា និងទទួលបានលទ្ធផលជាផ្លែផ្កា។

————

ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ info.gpsfccc@gmail.com.

ចែករំលែក: