ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

កម្មវិធីការចែករំលែកដើម្បីអាជីវកម្មរីកចម្រើនក្រោមប្រធានបទ«ការគ្រប់គ្រងគុណភាពផលិតផល និងសេវា»

(កំពត)៖ នារសៀលថ្ងៃព្រហស្បតិ៍ ៣រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនិងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ នៅសណ្ឋាគារខេមរា១ ខេត្តកំពតបានរៀបចំកម្មវិធីការចែករំលែកដើម្បីអាជីវកម្មរីកចម្រើនក្រោមប្រធានបទ«ការគ្រប់គ្រងគុណភាពផលិតផល និងសេវា»ដោយមានការសហការរវាងសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មមណ្ឌលខេត្តកំពត-កែប ក្រោមអធិបតីភាពឧកញ៉ាបណ្ឌិត ហាក់ សុវណ្ណា អនុប្រធានសភាពាណិជ្ជកម្ពុជា និងជាប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្តកំពត-កែប។

កម្មវិធីនេះក៏មានអញ្ជើញចូលរួមពីសំណាក់ វាគ្មិនកិត្តិយស ដែលជាសមាជិក និងក្រុមហ៊ុនមួយចំនួនដូចជា៖

១. លោក ចាន់ សិល្បសុជាតិ នាយកគ្រប់គ្រងទូទៅ ក្រុមហ៊ុនផលិតទឹកត្រី ង៉ូវ ហេង

២.លោក សឿន ដារ៉ូ អ្នកគណនា និងវាយតម្លៃហានិភ័យនៃក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតFWDខេមបូឌា

៣.លោក គង់ ដារ៉ង់ ប្រធានគ្រប់គ្រងជាន់ខ្ពស់ផ្នែកផលិតផលនៃធនាគារ វីង ខេមបូឌៀ ម.ក

វាគ្មិន​ និងអ្នកចូលរួមបានពិភាក្សាយ៉ាងផុសផុលលើប្រធានបទដើម្បីចែករំលែកបទពិសោធន៍អាជីវកម្មជូនដល់អ្នកចូលរួមប្រមាណ50នាក់ជាជំនួយស្មារតីបន្ថែមយកទៅកែលំអរអាជីវកម្មរបស់ខ្លួន។

សូមបញ្ជាក់ថាកម្មវិធីនេះទទួលបានការគាំទ្រពីសហគ្រិនខ្មែរ និងឧបត្ថម្ភដោយក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត FWD Cambodia, ធនាគាវីង (ខេមបូឌា)ម.ក,ACCA, ធនាគារកាណាឌីយ៉ា, ក្រុមហ៊ុនគ្រុឌអាឡាយអិនផៅវ័រ,បុរីខាសិន ភ្នំពេញ ជណ្តើរយន្តសាន់យ៉ូ និងប្រធាន អនុប្រធាន សមាជិក សមាជិកា សភាពាណិជ្ជកម្មខេត្តមានដូចជាក្រុមហ៊ុនផលិតទឹកត្រី ង៉ូវ ហេងបុរី ហេង បូរិន គ្រុប ។

 

ចែករំលែក: