ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

កិច្ចប្រជុំជាមួយ គណៈប្រតិភូប្រទេសសាយប្រឹស

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៣ រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានជួបប្រជុំជាមួយ គណៈប្រតិភូប្រទេសសាយប្រឹស (Cyprus) ដែលដឹកនាំដោយលោក អេនដ្រីអាស វីរ៉ាស់ (Andreas Vyras) អភិបាលក្រុងឡាណាកា នៃប្រទេសសាយប្រឹស ។ កិច្ចប្រជុំនេះ ប្រព្រឹត្តឡើងដើម្បីពិភាក្សាអំពីស្ថានភាពសេដ្ឋកិច្ច និង ឱកាសក្នុងការវិនិយោគរវាងប្រទេសកម្ពុជា និងប្រទេសសាយប្រឹស។

ថ្លែងក្នុងកិច្ចប្រជុំនេះ អ្នកឧកញ៉ាប្រធាន បានស្វាគមន៍ប្រតិភូប្រទេសសាយប្រឹស មកកាន់កម្ពុជា និងលើកទឹកចិត្តដល់ការជំរុញ និងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចតាមរយៈការផ្សារភ្ជាប់ទំនាក់ទំនងរវាងសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្ម និងឧស្សាហកម្មសាយប្រឹស។ លោកអភិបាលក្រុង បានចែករំលែកអំពីសក្តានុពល និងស្ថានភាពសេដ្ឋកិច្ច នៃប្រទេសសាយប្រឹស ព្រមទាំងបានគូសបញ្ជាក់ពីភូមិសាស្ត្រសេដ្ឋកិច្ចរបស់សាយប្រឹសដែលដើរតួជាច្រកសេដ្ឋកិច្ចរវាងតំបន់អឺរ៉ុប និងមជ្ឈិមបូព៌ា។

កិច្ចប្រជុំនេះបានបញ្ចប់ជាមួយលទ្ធផលដ៏ល្អប្រសើរដោយ ភាគីទាំងសងខាងបានឯកភាព លើការរៀបចំចុះអនុស្សារណៈនៃការយោគយល់រវាងសភាពាណិជ្ជកម្មប្រទេសទាំងពីរ និងពិនិត្យលទ្ធភាពក្នុងការរៀបចំគណៈប្រតិភូធុជនសាយប្រឹសមកបំពេញទស្សនកិច្ចនៅកម្ពុជា ឬ គណៈប្រតិភូធុជនកម្ពុជា ទៅកាន់ទីក្រុងសាយប្រឹស។

 

ចែករំលែក: