ថ្ងៃពុធ ០១កើត ខែអាសាធ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង ០៩:០០នាទីព្រឹក នាទីស្តីការក្រសួងសុខាភិបាល មានរៀបចំកិច្ចប្រជុំពិភាក្សាក្រុមការងារ ឋ “ផ្នែកសុខាភិបាល” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ក្រោមអធិបតីភាព ឯកឧត្តម សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាសហប្រធានក្រុមការងារតំណាងផ្នែករដ្ឋាភិបាល និង វត្តមាន ឧញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាអ្នកសម្របសម្រួលក្រុមការងារផ្នែកឯកជន ព្រមទាំងវត្តមាន ឯកឧត្តម ឧកញ៉ា វេជ្ជបណ្ឌិត តាន់ គីមមេង សហប្រធានក្រុមការងារ ឋ “ផ្នែកសុខាភិបាល” ផ្នែកឯកជន។ កិច្ចប្រជុំនេះផងដែ ក៏មានវត្តមាន សមាជិក សមាជិកាសភាពាណិជ្ជកម្មកម្ពុជា, តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, តំណាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, តំណាងក្រសួងបរិស្ថាន, តំណាងក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍, តំណាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍, តំណាងទីស្តីការគណៈរដ្ឋមន្ត្រី, តំណាងសមាគមអ្នកចែកចាយឱសថកម្ពុជា, តំណាងសហព័ន្ធវេជ្ជសាស្ត្រ ឱសថសាស្ត្រ និងទន្តសាស្ត្រកម្ពុជា, មន្ត្រីពាក់ព័ន្ធនៃក្រសួងសុខាភិបាល និងសមាជិក សមាជិកាក្រុមការងារផ្នែកសុខាភិបាលជាច្រើនទៀតផងដែរ។
គោលបំណងនៃកិច្ចប្រជុំពិភាក្សានេះគឺ
១.ដើម្បីស្វែងរកដំណោះស្រាយរបស់វិស័យឯកជន បានស្នើសុំពិភាក្សា នឹងកំពុងជួបប្រទះក្នុងសកម្មភាពធុរកិច្ច វិនិយោគ
២.ដើម្បីបង្កើនការសម្របសម្រួល នឹងយល់ពីគ្នាទៅវិញទៅមក រវាង ក្រសួងសុខាភិបាល និងផ្នែកឯកជន
៣.ដើម្បីចូលរួមផ្តល់ជាធាតុចូលសំខាន់ៗ ទៅលើការអនុវត្តច្បាប់ដែលបានចេញដោយក្រសួង ពីផ្នែកឯកជន សម្រាប់ក្រសួងសុខាភិបាលធ្វើការពិចារណារ នឹងធ្វើការកែលម្អចំពោះសកម្មភាពមិនច្បាស់ឬអសកម្មនានា
៤.ដើម្បីទទួលយកនៅមតិយោបល់ បទពិសោធន៍ និងព័ត៌មានសំខាន់ៗមួយចំនួនដែលបានចូលរួម ពីតំណាងស្ថាប័ន-ក្រសួងនានា
៥.ដើម្បីទទួលបាននៅការណែនាំសម្រាប់ការអនុវត្ត ច្បាប់ទំលាប់ផ្សេងៗជាច្រើន ជូនដល់ វិស័យឯកជន ដើម្បីអនុវត្តឲ្យចំនឹងកុំឲ្យមានចន្លោះខ្វះខាត នាំឲ្យខាតពេលវេលា
ជាលទ្ធផល កិច្ចប្រជុំបានដំណើរការពិគ្រោះពិភាក្សា និងដោះស្រាយបញ្ហាប្រឈម សំណូមពរ កង្វល់នានារបស់ផ្នែកឯកជនគួរជាទីមោទនៈ។
កិច្ចប្រជុំនេះនេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ១២:០០នាទីថ្ងៃត្រង់ ក្នុងបរិយាកាសរីករាយ យោគយល់គ្នា។
————
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ info.gpsfccc@gmail.com.



























ចូលជាសមាជិក
