ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

កិច្ចប្រជុំក្រុមការងារ “ខ” “ផ្នែកទេសចរណ៍” ផ្នែកឯកជន នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន

ថ្ងៃព្រហស្បតិ៍ ០៩កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ១០:០០នាទីព្រឹក នាអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា មានរៀបចំកិច្ចប្រជុំក្រុមការងារ “ខ” “ផ្នែកទេសចរណ៍” ផ្នែកឯកជន នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ក្រោមអធិបតីភាព លោក លូ ម៉េង សហប្រធានក្រុមការងារ “ខ” ផ្នែកឯកជន។ កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីសំណាក់ឧកញ៉ា ឯកឧត្តម ឧកញ៉ា ងួន​ ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា និងវត្តមានសមាជិក សមាជិកសភាពាណិជ្ជកម្មកម្ពុជា, តំណាងសមាគមភោជនីដ្ឋានកម្ពុជា, តំណាងសមាគមសណ្ឋាគារកម្ពុជា, តំណាងសភាពាណិជ្ជកម្មអន្តរជាតិ, តំណាងក្រុមហ៊ុនពាក់ព័ន្ធនឹងផ្នែកទេសចរណ៍ និងសមាជិក សមាជិកាក្រុមការងារផ្នែកទេសចរណ៍ជាច្រើនទៀតផងដែរ។

គោលបំណងនៃកិច្ចប្រជុំនេះគឺដើម្បីពិគ្រោះពិភាក្សា លើបញ្ហាប្រឈមរបស់ផ្នែកឯកជនដែលនៅសេសសល់មិនទាន់ដោះស្រាយ និងប្រមូលបញ្ហាប្រឈម កង្វល់ សំណូមពរថ្មីៗរបស់ផ្នែកឯកជនទាំំងអស់ ដើម្បីដាក់ស្នើសុំដំណោះស្រាយពីសំណាក់ដៃគូគឺ ក្រសួងទេសចរណ៍ នាពេលខាងមុខ។

កិច្ចប្រជុំនេះនេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ១២:០០នាទីថ្ងៃត្រង់ ក្នុងបរិយាកាសរីករាយ យោគយល់គ្នា។

 

ចែករំលែក: