ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

កិច្ចប្រជុំពិគ្រោះយោបល់ ស្តីពី “ការនាំចេញរបស់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា” ក្រោមយន្តការភាពជាដៃគូវិស័យសាធារណៈ-ឯកជន

ថ្ងៃសុក្រ ១០កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ០៩:០០នាទីព្រឹក នាអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា មានរៀបចំកិច្ចប្រជុំកិច្ចប្រជុំពិគ្រោះយោបល់ ស្តីពី “ការនាំចេញរបស់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា” ក្រោមប្រធានបទ៖ វឌ្ឍនភាព បញ្ហាប្រឈម ការនាំចេញរបស់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ដែលសហការរៀបចំដោយ ក្រុមការងារសម្របសម្រួលគម្រោងសភាពាណិជ្ជកម្មកម្ពុជា និងArise Plus/GIZ ប្រចាំកម្ពុជា ក្រោមគម្រោងគាំទ្រដោយ Arise Plus/GIZ ប្រចាំកម្ពុជា ជាលក្ខណៈ ពាក់កណ្តាលស្វ័យប្រវត្តិ (ដោយផ្ទាល់និងតាមរយៈប្រព័ន្ធអនឡាញ ZOOM) ក្រោមអធិបតីភាព ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា និងវត្តមានលោក Udo Gaertner ប្រធានក្រុមការងារទី៣នៃ ARISE plus/GIZ ប្រចាំនៅកម្ពុជា។ កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីសំណាក់សមាជិក សមាជិកសភាពាណិជ្ជកម្មកម្ពុជា, ក្រុមការងារ ARISE+/GIZ ប្រចាំកម្ពុជា, តំណាងក្រុមហ៊ុន សហគ្រាសធុនតូច និងមធ្យមផ្នែកឯកជន និងមានការចូលរួមតាមរយៈប្រព័ន្ធអនឡាញពីចម្ងាយ ដូចជា តំណាងសភាពាណិជ្ជកម្មរាជធានី-ខេត្ត នឹងក្រុមហ៊ុនពាក់មួយចំនួនជាច្រើនទៀតផងដែរ។

គោលបំណងនៃកិច្ចប្រជុំពិគ្រោះយោបល់នេះគឺ៖

១. ដើម្បីគាំទ្រ និងធ្វើអោយប្រសើរឡើងក្នុងសកម្មភាពនាំចេញ និងប្រមូលធាតុចូល ដែលជាបញ្ហាប្រឈមរបស់សហគ្រាសធុនតូច និងមធ្យមកម្ពុជា ក្នុងការអនុវត្តអោយកាន់តែមានភាពងាយសួ្រល ប្រសិទ្ធភាព ស័ក្តិសិទ្ធិភាពខ្ពស់សម្រាប់វិស័យឯកជន

២. ដើម្បីពិភាក្សាស្វែងយល់បន្ថែមពីមតិយោបល់ និងកង្វល់របស់វិស័យសហគ្រាសធុនតូច និងមធ្យមផ្នែកឯកជន

៣. ចែករំលែកបទពិសោធន៍របស់សមាជិកដែលជាម្ចាស់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាក្នុងការប្រតិបត្តិការនាំចេញ

កិច្ចប្រជុំនេះពិគ្រោះយោបល់នេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ១២:០០នាទីថ្ងៃត្រង់ ក្នុងបរិយាកាសរីករាយ យោគយល់គ្នា។

ចែករំលែក: