ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

ទិវាប្រជាជនពិភពលោក ១១ កក្កដា លើកទី៣៣

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃចន្ទ ១៣ កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានអញ្ជើញចូលរួម ទិវាប្រជាជនពិភពលោក ១១ កក្កដា លើកទី៣៣ តាមប្រព័ន្ធអនឡាញ ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។

ប្រធានបទនៃវេទិកានេះ គឺ ពិភពលោកមួយដែលមានប្រជាជន ៨ ប៊ីលាននាក់ ឆ្ពោះទៅរកអនាគតដែលមានភាពធន់ ដើម្បីចាប់យកឱកាស និងធានាសិទ្ធិ និងជម្រើសសម្រាប់ទាំងអស់គ្នា ដើម្បីចូលរួមចំណែកក្នុងការបន្តយកចិត្តទុកដាក់ដោះស្រាយបញ្ហាប្រជាជនដែលកំពុងកើតមាននាពេលបច្ចុប្បន្ន និងអនាគត សំដៅលើកកម្ពស់សុខុមាលភាព និងគុណភាពជីវិតរបស់ប្រជាជន។

ចែករំលែក: