ថ្ងៃព្រហស្បតិ៍ ១រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ០៩:០០នាទីព្រឹក នាអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា មានរៀបចំកិច្ចប្រជុំលើកទី១ ក្នុងឆ្នាំ២០២២ របស់ ក្រុមការងារ ង “ផ្នែកសេវាធនាគារ និងហិរញ្ញវត្ថុ” ផ្នែកឯកជន នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ក្រោមអធិបតីភាព បណ្ឌិត អ៉ិន ចាន់នី សហប្រធានក្រុមការងារ “ង” ផ្នែកឯកជន។ កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីសំណាក់ ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា និងវត្តមាន សមាជិក សមាជិកសភាពាណិជ្ជកម្មកម្ពុជា, តំណាងសមាគមធនាគារនៅកម្ពុជា, តំណាងសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជា, តំណាងធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុផ្នែកឯកជន, និងសមាជិក សមាជិកានៃក្រុមការងារផ្នែកឯកជនជាច្រើនទៀតផងដែរ។
គោលបំណងនៃកិច្ចប្រជុំនេះគឺដើម្បីពគ្រោះ ពិភាក្សាលើបញ្ហាប្រឈម កង្វល់របស់ផ្នែកឯកជនដែលនៅសេសសល់មិនទាន់បានដោះស្រាយ និងប្រមូលបញ្ហាប្រឈម កង្វល់ និងសំណូមពរថ្មីៗរបស់ផ្នែកឯកជនទាំងអស់ ដើម្បីដាក់ស្នើសុំដំណោះស្រាយពីសំណាក់ដៃគូគឺ ធនាគារជាតិនៃកម្ពុជានាពេលខាងមុខ។
កិច្ចប្រជុំនេះពិគ្រោះយោបល់នេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ១១:០០នាទីព្រឹក ក្នុងបរិយាកាសរីករាយ យោគយល់គ្នា។










































ចូលជាសមាជិក
