ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

ពិធីប្រកាសដាក់ឱ្យប្រើប្រាស់ឧបករណ៍ផ្សព្វផ្សាយរបស់តុវិនិយោគកសិ-ចំណី អាហារ

ថ្ងៃសុក្រ ២រោច ខែអាសាធ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ១៦:០០នាទីល្ងាច ឧកញ៉ា លឹម ហង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា នឹងសមាជិកសមាជិកាសំខាន់ៗក្នុងវិស័យកសិកម្ម កសិឧស្សាហកម្មនៃសភាពាណិជ្ជកម្មកម្ពុជា បានអញ្ជើញចូលរួមដោយផ្ទាល់ក្នុង នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សហការជាមួយក្រសួង ក្រោមអធិបតីភាព ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាក្រុម ប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និងឯកឧត្តម Pablo Kang ឯកអគ្គរាជទូតអូស្រ្តាលីប្រចាំកម្ពុជា ក្នុងពិធីប្រកាសដាក់ឲ្យប្រើប្រាស់ឧបករណ៍ផ្សព្វផ្សាយរបស់តុវិនិយោគកសិ-ចំណីអាហារ ដែលរៀបចំនៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ពិធីនេះបានរៀបចំឡើងដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សហការជាមួយក្រសួងកសិកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្ថានឯកអគ្គរាជទូតអូស្រ្តាលី តាមរយ: AusAid, CAVAC and Agri-food Investment Dest (AfiD)។ ពិធីក៏មានវត្តមានឯកឧត្តមឯកអគ្គរាជទូត រដ្ឋទូត លោកឧកញ៉ា អ្នកឧកញ៉ា លោក លោកស្រីជានាយកក្រុមហ៊ុនដែលឈានមុខក្នុងវិស័យកសិ-ចំណីអាហារ និងវិស័យឯកជនជាច្រើនទៀត។

ពិធីនេះ បានរៀបចំឡើងក្នុងគោលបំណង៖ ដើម្បីបង្ហាញពី៖

- ជោគជ័យនៃកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កា រួមទាំងការជួយគាំទ្រពីរដ្ឋាភិបាលអូស្ត្រាលីក្នុងការបង្កើតនូវយន្តការសម្របសម្រួលតុវិនិ យោគលើវិស័យកសិ-ចំណីអាហារ។

- ធ្វើការវាយតម្លៃខ្ពស់ចំពោះកិច្ចសហការយ៉ាងល្អប្រសើរពីគ្រប់ដៃគូពាក់ព័ន្ធ ពិសេសក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងស្ថានទូតអូស្ត្រាលីដែលបានគាំទ្រទាំងបច្ចេកទេស និងធនធានហិរញ្ញវត្ថុក្នុងការលើកកម្ពស់ការវិនិយោគក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម។

- បានបង្ហាញឆន្ទ:ចូលរួមអបអរសាទ និងគាំទ្រក្នុងពិធី “ប្រកាសឱ្យប្រើប្រាស់នូវឧបករណ៍ផ្សព្វផ្សាយរបស់តុវិនិយោគកសិ-ចំណីអាហារ” នាពេលនេះ ហើយសង្ឃឹមថាកិច្ចដំណើរការនេះប្រាកដជានឹងផ្តល់ផលមកវិញនូវកំណើននៃការវិនិយោគលើវិស័យកសិ-ចំណីអាហារ ព្រមទាំងចូលរួមចំណែកដល់ការអនុវត្តគោលនយោ បាយអភិវឌ្ឍន៍ឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥ គោលនយោបាយជាតិអភិវឌ្ឍន៍វិស័យកសិកម្ម ឆ្នាំ២០២២-២០៣០ និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៏កសិ-ឧស្សាហកម្មកម្ពុជាឆ្នាំ២០១៩-២០៣០ ផងដែរ។

- បានបង្ហាញពីការប្តេជ្ញាចិត្តក្នុងការជំរុញវិនិយោគក្នុងវិស័យកសិ-ចំណី អាហារ ជាអទិភាព ដើម្បីរួមចំណែកដក់ការរក្សាបាននូវសុវត្ថភាពម្ហូបអាហារ ការកាត់បន្ថយភាពក្រីក្រតាមរយៈបង្កើតការងារបន្ថែម និងកំណើនសេដ្ឋកិច្ច និងចីរភាពបរិស្ថាន។

- ពីសារៈសំខាន់ក្នុងការរួមចំណែកដល់ការជំរុញវិនិយោគ និងលើកកម្ពស់ការអភិវឌ្ឍក្នុងវិស័យកសិ-ចំណី អាហារ ព្រមទាំងធ្វើឲ្យប្រសើរឡើងនូវភាពប្រកួតប្រជែងក្នុងវិស័យកសិកម្ម។

- បង្ហាញនូវកិច្ចខិតខំប្រឹងប្រែងក្នុងការជួយសម្រួល និងដោះស្រាយបញ្ហាទាំងឡាយ ទាំងពួងដែលពាក់ព័ន្ធនឹងការសម្រួលដល់ការវិនិយោគលើផ្នែកកសិ-ចំណីអាហារ ក៏ដូចជាជួយដល់វិស័យកសិ-ឧស្សាហកម្មផងដែរ នឹងគាំទ្រដល់ការអនុវត្ត “ក្របខណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី”

- បានបង្ហាញពីការគាំទ្រ និងសហការក្នុងការអភិវឌ្ឍវិស័យកសិកម្ម ស្របតាមអភិក្រម “រដ្ឋ-ឯកជន-ដៃគូអភិវឌ្ឍន៍ និងសហគមន៍” ដើម្បីពង្រឹងយន្តការផលិត ផ្តល់សេវាកម្មត្រួតពិនិត្យ និងបញ្ជាក់គុណ ភាពសុវត្ថិភាពផលិតផលកសិកម្មដែលផលិតតាមស្តង់ដារ ការអនុវត្តកសិកម្មល្អកម្ពុជា ដើម្បីបង្កើនជំនឿទុកចិត្តពីអ្នកពាក់ព័ន្ធទាំងអស់ ពិសេសពីអ្នកបរិភោគក៏ដូចជាការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យាធានាបាននូវបរិមាណផលិតផលកសិកម្មដែលផ្គត់ផ្គង់ ប្រកបដោយគុណភាព សុវត្ថិភាព និងមានប្រភពច្បាស់លាស់។

កិច្ចប្រជុំនេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ១៧:០០នាទីល្ងាច ក្នុងបរិយាកាសរីករាយ យោគយល់គ្នា។

ចែករំលែក: