ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

កិច្ចសន្ទនាឆ្លងវិស័យ សម្រាប់ផែនការអនុវត្តសេដ្ឋកិច្ចចក្រា

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ៦រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និង ជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន បានចូលរួមថ្លែងសុន្ទរកថា និងធ្វើបទអន្តរាគមន៍ ក្នុងអំឡុងពេលកិច្ចសន្ទនាឆ្លង

វិស័យសម្រាប់ផែនការអនុវត្តសេដ្ឋកិច្ចចក្រា(Circular Economy) តាមប្រព័ន្ធអនឡាញ ដែលមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ ឧត្តមមន្ត្រីសេដ្ឋកិច្ចអាស៊ាន អង្គភាពស្រាវជ្រាវ និងភាគីពាក់ព័ន្ធរបស់ប្រទេសសមាជិកអាស៊ាន។ កិច្ចសន្ទនានេះ ធ្វើឡើងដើម្បីផ្លាស់ប្តូរព័ត៌មាន និងបទពិសោធន៍ល្អៗរបស់សេដ្ឋកិច្ចចក្រា ក្នុងគោលដៅស្វែងរកកិច្ចសហប្រតិបត្តិការរួមគ្នាពីគ្រប់វិស័យពាក់ព័ន្ធ និងកំណត់ឲ្យបាននូវវិស័យអាទិភាព និងកម្មវិធីដែលអាចសម្រេចបានដោយឆាប់រហ័ស សម្រាប់ការអនុវត្តក្នុងតំបន់អាស៊ាន ដោយផ្តោតលើវិស័យសំខាន់ៗចំនួន៣ គឺ កសិកម្ម ថាមពល និងដឹកជញ្ជូន។

ជាចុងក្រោយ អ្នកឧកញ៉ាប្រធាន ស្នើឲ្យមានការពង្រឹង កិច្ចពិភាក្សារវាងវិស័យឯកជន និងសាធារណៈ ឲ្យកាន់តែមានភាពគត់មុត និងច្បាស់លាស់។

ចែករំលែក: