ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

កិច្ចប្រជុំស្តីពី «អត្ថប្រយោជន៍របបសន្តិសុខសង្គម និងកាតព្វកិច្ចចុះបញ្ជីសហគ្រាសគ្រឹះស្ថាន និងកម្មករនិយោជិត»

នាថ្ងៃអង្គារ ៦រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ នាវេលាម៉ោង១៤៖៣០នាទីរសៀល នៅអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា សភាពាណិជ្ជកម្មកម្ពុជា បានសហការជាមួយនឹង បេឡាជាតិសន្តិសុខសង្គម (ប.ស.ស) រៀបចំកិច្ចប្រជុំស្តីពី «អត្ថប្រយោជន៍របបសន្តិសុខសង្គម និងកាតព្វកិច្ចចុះបញ្ជីសហគ្រាសគ្រឹះស្ថាន និងកម្មករនិយោជិត» ក្រោមអធិបតីភាព ឧកញ៉ា លឹម សុជាតិ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា។ ហើយកិច្ចប្រជុំនេះប្រព្រឹត្តទៅដោយផ្ទាល់ និងតាមរយៈហ្សូម និងមានការធ្វើបទបង្ហាញពី លោក សុក បូរ៉ា ប្រធាននាយកដ្ឋានតាវកាលិកសន្តិសុខសង្គម នៃបេឡាជាតិសន្តិសុខសង្គម។

គោលបំណងនៃកិច្ចប្រជុំគឺដើម្បីពន្យល់ និងផ្សព្វផ្សាយអំពីអត្ថប្រយោជន៍របបសន្តិសុខសង្គម និងកាតព្វកិច្ចចុះបញ្ជីសហគ្រាសគ្រឹះស្ថាន និងកម្មករនិយោជិត។

កិច្ចប្រជុំនេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ១៧:០០នាទីល្ងាច ក្នុងបរិយាកាសរីករាយ និងយោគយល់គ្នា។

ចែករំលែក: