ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

ជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ កុងស៊ុលកិត្តយសនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំរដ្ឋ បាងហ្គាឡរ ប្រទេសឥណ្ឌា

នាព្រឹកថ្ងៃអង្គារ ៦រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានទទួលជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយលោក កាធីក ថាលាម (Mr. Karthik Tallman) កុងស៊ុលកិត្តិយសនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំរដ្ឋ បាងហ្គាឡរ ប្រទេសឥណ្ឌា។

ជំនួបសម្តែងការគួរសមនេះ បានពិភាក្សាផ្តោតជាសំខាន់លើការពង្រឹងទំនាក់ទំនងធុរកិច្ច វិនិយោគ និងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ជាពិសេសការត្រៀមលក្ខណៈ រៀបចំព្រឹត្តិការណ៍ធុរកិច្ច និង ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូធុរកិច្ចឥណ្ឌាប្រមាណ ២០០ ក្រុមហ៊ុនមកកម្ពុជា ដែលនឹងគ្រោងរៀបចំនៅចុង ឆ្នាំ២០២២នេះ។

ចែករំលែក: