ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

(កំពង់ធំ)៖កម្មវិធី «ការចែករំលែកដើម្បីអាជីវកម្មរីកចម្រើន»

(កំពង់ធំ)៖សភាពាណិជ្ជកម្មកម្ពុជាក្រោមការដឹកនាំរបស់អ្នកឧកញ៉ា គិត ម៉េង តែងតែយកចិត្តទុកដាក់ដល់សភាពាណិជ្ជកម្មខេត្ត-ក្រុងទាំងអស់ ដោយឈរលើចក្ខុវិស័យពាណិជ្ជកម្មវែងឆ្ងាយអ្នកឧកញ៉ាប្រធានតែងតែណែនាំដល់អគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជាដែលមានឯកឧត្តមឧកញ៉ា ងួន ម៉េងតិច ជាអគ្គនាយកដឹកនាំអនុវត្តការងារផ្ទាល់បានដាក់ចេញនូវផែនការសកម្មភាពជាបន្តបន្ទាប់ដល់នាយកដ្ឋានទំនាក់ទំនងសភាពាណិជ្ជកម្មខេត្ត-ក្រុង ជាក់ស្ដែងបន្ទាប់ពីបញ្ចប់សិក្ខាសាលាថ្នាក់ជាតិនៅទូទាំងប្រទេសប្រកបដោយជោគជ័យអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជាបានចាប់ផ្ដើមកម្មវិធីថ្មីមួយទៀតគឺកម្មវិធី «ការចែករំលែកដើម្បីអាជីវកម្មរីកចម្រើន» កម្មវិធីនេះរៀបចំលើងក្នុងគោលបំណងអោយសមាជិក សមាជិកាសភាពាណិជ្ជកម្មខេត្តបានជួបជុំ ផ្លាស់ប្ដូរបទពិសោធន៍គ្នាទៅវិញទៅមកដើម្បីទទួលបានគំនិតថ្មីៗយកទៅអភិវឌ្ឍន៍អាជីវកម្មរបស់ខ្លួនក្រោមការយកចិត្តទុកដាក់របស់ប្រធានសភាពាណិជ្ជកម្មខេត្តចំពោះសមាជិក សមាជិកា ដែលប្រព្រឹត្តទៅមួយខែម្ដងដោយមានការចូលរួមពីវាគ្មិនកិត្តិយស និងសភាពាណិជ្ជកម្មខេត្តផ្ទាល់ ជាក់ស្ដែងនៅថ្ងៃព្រហស្បតិ៍ ៨ រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២សភាពាណិជ្ជកម្មកម្ពុជា សហកាជាមួយសភាពាណិជ្ជកម្មមណ្ឌលខេត្តកំពង់ធំព្រះវិហារ គាំទ្រដោយសហគ្រិនខ្មែរ និងទទួលបានការឧបត្ថម្ភធំពីក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត FWD (CAMBODIA) ភីអិលស៊ី ធនាគារ វីង (ខេមបូឌា) ម.ក សហការឧបត្ថម្ភដោយក្រុមហ៊ុន គ្រុឌ អាឡាយអិន ផៅវ័រ និងធនាគារកាណាឌីយ៉ាបានរៀបចំកម្មវិធីនេះឡើងក្រោមអធិបតីភាពលោក តាន់ ប៊ុនឆេង អនុប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្តកំពង់ធំ-ព្រះវិហារ តំណាងដ៏ខ្ពង់ខ្ពស់ ឧកញ៉ា ហេង សំណាង ក្រោមប្រធានបទ« តើការធ្វើទីផ្សារសំខាន់ឬទេ? » នៅសណ្ឋាគារកំពង់ធំរ៉ូយ៉ាល់ខេត្តកំពង់ធំ ដោយមានការអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសពីសំណាក់ ឧកញ៉ា លឹម សុជាតិ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជានាយកប្រតិបត្តិក្រុមហ៊ុន Laksmi Prime Inverstment Co.,Ltd និងកញ្ញា ជួន ច័ន្ទរាសី ប្រធានគ្រប់គ្រងផ្នែកទីផ្សាឌីជីថល ធនាគារ វិង (ខេមបូឌា) ម.ក និងសមាជិក សមាជិកា អាជីវករ ពាណិជ្ជករ តំណាងក្រុមហ៊ុន តំណាងធនាគារ ជាច្រើនរូបដែលធ្វើឲ្យកម្មវិធីនេះបានពិភាក្សាយ៉ាងផុសផុលប្រកបដោយបរិយាកាសសប្បាយរីករាយនិងស្និទ្ធស្នាល ។

ចែករំលែក: