ព្រឹកថ្ងៃសៅរ៍ ១១រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី ១៩ ខែ វិច្ឆិកា ឆ្នាំ ២០២២ សភាពាណិជ្ជកម្មខេត្តពោធិ៍សាត់បានបើកកិច្ចប្រជុំផ្សព្វផ្សាយ «បើកការិយាល័យបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មខេត្តពោធិ៍សាត់អាណត្តិទី៣ លើកទី១ ក្រោមអធិបតីភាព
- ឯកឧត្តម ម៉ៅ ថូរ៉ា រដ្ឋលេខាធិកាក្រសួងពាណិជ្ជកម្ម
- ឯកឧត្តម ពៅ ពិសិដ្ឋ អភិបាលរង នៃគណៈអភិបាលរងខេត្ត
ពោធិ៍សាត់
កិច្ចប្រជុំនេះក៏មានការចូលរួមជាភ្ញៀវកិត្តយសពី ប្រធាន និងតំណាងមន្ទីរពាក់ព័ន្ធនានាក្នុងខេត្ត ព្រមទាំង វិស័យធនាគារ មីក្រូហិរញ្ញវត្ថុ អាជីវករ សេវាករ សហគ្រាសពាណិជ្ជកម្ម ក្នុងខេត្តប្រមាណ៦០នាក់
ក្នុងឱកាសនេះដែរ លោក កែវ រិទ្ធី តំណាង ឧកញ៉ា ទុយ គី ប្រធានសភាពាណិជ្ជកម្ម ខេត្តពោធិ៍សាត់ បានរាយការណ៍សង្ខេបនូវរបាយការណ៍វឌ្ឍនភាពរយះពេល២អាណត្តិកន្លងមក ច្បាប់ និង បទបញ្ជាផ្ទៃក្នុងរបស់សភាពាណិជ្ជកម្មខេត្តពោធិ៍សាត់ ជូនគណៈអធិបតី និងអង្គប្រជុំទាំងមូលបានជ្រាប
ឯកឧត្តម ពៅ ពិសិដ្ឋ បានអញ្ជើញមានមតិស្វាគមន៍ដល់គណះអធិបតី និងភ្ញៀវកិត្តយសក្នុងពិធី និងបានជំរាបជូនពីស្ថានភាពទូទៅក្នុងខេត្តពោធិ៍សាត់ ព្រមទាំងជំរុញអោយមានការចូលរួមស្វែងយល់ពីសភាពាណិជ្ជកម្មអោយបានកាន់ ច្រើន
ឯកឧត្តម ម៉ៅ ថូរ៉ា បានអញ្ជើញមានមតិសំណេះសំណាល ណែនាំអំពីដំណើការបោះឆ្នោត និងនិតិវិធីមួយចំនួន ចំពោះសមាជិកចាស់ដែលផុតអាណត្តិ និង បេក្ខភាពឈរឈ្មោះថ្មី សម្រាប់អាណត្តិបន្ត ព្រមទាំងលើកទឹកចិត្តដល់ ពាណិជ្ជករ អាជីវករ សេវាករទាំងអស់ ដែលមានបំណងឈរឈ្មោះជាបេក្ខភាពសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មខេត្តពោធិ៍សាត់ក្នុងអាណត្តថ្មីនេះ សូមអញ្ជើញមកដាក់ពាក់ឈរឈ្មោះអោយបានច្រើន៕
អត្ថបទ និងរូបភាពដោយ៖ សភាពាណិជ្ជកម្មខេត្តពោធិ៍សាត់