BECOME A MEMBER        |        ខ្មែរ    EN

News

Home News Detail

គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា គោរពវិញ្ញាណក្ខន្ធ ព្រឹទ្ធមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ញឹក សុផល ដែលត្រូវជាម្តាយក្មេក អ្នកឧកញ៉ា សៀ ឬទ្ធី ទីប្រឹក្សាជាន់ខ្ពស់ប្រធានសភាពាណិជ្ជកម្មកម្ពុជា។

(រាធានីភ្នំពេញ) នាព្រឹកថ្ងៃសៅរ៍ ៥កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានចាត់តាំង អ្នកឧកញ៉ា ឡាវ កាង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា គោរពវិញ្ញាណក្ខន្ធ ព្រឹទ្ធមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ញឹក សុផល ដែលត្រូវជាម្តាយក្មេក អ្នកឧកញ៉ា សៀ ឬទ្ធី  ទីប្រឹក្សាជាន់ខ្ពស់ប្រធានសភាពាណិជ្ជកម្មកម្ពុជា។
ក្នុងវេលាប្រកបដោយក្តីរំជួលចិត្តនិងសមានទុក្ខដ៏ក្រៀមក្រំនេះ សភាពាណិជ្ជកម្មកម្ពុជាចូលរួមរំលែកទុក្ខដោយក្តីសោកសង្រេងបំផុតជាមួយ អ្នកឧកញ៉ា និង លោកជំទាវ ព្រមទាំងក្រុមគ្រួសារ និង សូមបួងសួងដួងវិញ្ញាណក្ខន្ធ ព្រឹទ្ធមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ញឹក សុផល សូមបានចាប់កំណើតក្នុងឋានបរមសុខ កុំបីឃ្លៀងឃ្លាតឡើយ

​​​​​​​

Share: