BECOME A MEMBER        |        ខ្មែរ    EN

News

Home News Detail

ជំនួបប្រជុំស្ដីពីការ ការសុំយោបល់លើការចងក្រងព័ត៌មាន ដើម្បីរៀបរៀងបោះផ្សាយសៀវភៅមគ្គុទេសក៏វិនិយោគខេត្តសៀមរាប-ឧត្តរមានជ័យ

នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ លោកឧកញ៉ាបណ្ឌិត ហ៊ុយ ភៀវ អនុប្រធានសភាពាណិជ្ជកម្ពុជា និងជាប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យ សមាជិក សមាជិកា លោកស្រី សេង សុម៉ុន ប្រធានទំនាក់ទំនងសភាពាណិជ្ជកម្មខេត្ត-ក្រុង នៃសភាពាណិជ្ជកម្មកម្ពុជា លោក សៅ សាមុត នាយកប្រតិបត្តិក្រុមហ៊ុន A.N.A Advisory បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប និងឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ ដោយមានការចូលរួមពីលោក អភិបាលរង លោកនាយករដ្ឋបាល លោក លោកស្រីប្រធានមន្ទីរ និងមន្ត្រីចំណុះសាលាខេត្តទាំងពីរផងដែរ។
គោលបំណងសំខាន់នៃជំនួបគឺ ដើម្បីសុំអនុសាសន៍ណែនាំ ពីឯកឧត្តម ក៏ដូចជាកិច្ចសហការជាមួយមន្ទីរ អង្គភាពជុំវិញខេត្ត ក្នុងការចងក្រងព័ត៌មានដើម្បីរៀបរៀងបោះផ្សាយសៀវភៅមគ្គុទេសក៏វិនិយោគខេត្តសៀមរាប-ឧត្តរមានជ័យឲ្យមានខ្លឹមសារ អត្ថន័យល្អ ឆ្លុះបញ្ចាំងពីទិដ្ឋភាពជាក់ស្ដែង មានគុណភាពអាចជឿជាក់បាន ដែលអាចយកទៅផ្សព្វផ្សាយបន្តគៀងគរអ្នកវិនិយោគជាតិ និងអន្តរជាតិ និងទុកជាឯកសារសម្រាប់អ្នកស្រាវជ្រាវ ឬអ្នកចង់ដឹងពីសក្តានុពលផ្សេងៗដែលមានក្នុងខេត្តសៀមរាប-ឧត្តរមានជ័យ។ ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តទាំងពីរមានប្រសាសាន៍ថា ការរៀបរៀងបោះផ្សាយសៀវភៅមគ្គុទេសក៏វិនិយោគខេត្តសៀមរាប-ឧត្តរមានជ័យនេះពិតជាមានសារៈសំខាន់ណាស់ចំពោះអ្នកវិនិយោគក្នុងការទទួលបានព័ត៌មានពិតដូច្នេះឯកឧត្តមសូមគាំទ្រពេញទំហឹង និងផ្ដល់ការសហការពីគ្រប់មន្ទីពាក់ព័ន្ធជុំវិញខេត្តក្នុងការចុះសឹក្សាស្រាវជ្រាវប្រមូលទិន្នន័យគ្រប់ជ្រុងជ្រោយដើម្បីអោយសៀវភៅនេះមានគុណភាព និងអត្ថប្រយោជន៍ដល់អ្នកអាន។ ជំនួបនេះធ្វើលើងនៅសាលាខេត្តសៀមរាប ស្ថិតក្នុងក្រុងសៀមរាប ខេត្តសៀមរាប និងសាលាខេត្តឧត្តរមានជ័យ ស្ថិតក្នុងក្រុងសំរោង ខេត្តឧត្តរមានជ័យ។
អត្ថបទដោយ៖ សភាពាណិជ្ជកម្មកម្ពុជា
រូបភាពដោយ៖ សភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យ

Share: