(រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃអង្គារ ទី២០ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ១៤:៣០នាទី នៅអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា មានរៀបចំកិច្ចប្រជុំក្នុងវិស័យធានារ៉ាប់រងនៅកម្ពុជា ក្រោមយន្តការក្រុមការងារផ្នែកឯកជន "ក្រុម ឍ" "ផ្នែកសេវាហិរញ្ញវត្ថុមិនមែនធនាគារ" នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដែលដឹកនាំដោយ ឧកញ៉ា លឹម សុជាតិ អនុប្រធាន សភាពាណិជ្ជកម្មកម្ពុជា និងជាអនុសហប្រធានទី១ ក្រុមការងារ " ឍ" ផ្នែកឯកជន តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាសហប្រធានក្រុមការងារ " ឍ" តំណាងផ្នែកឯកជន។ កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីសំណាក់ ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភា ពាណិជ្ជកម្មកម្ពុជា, អនុសហប្រធានក្រុមការងារ "ឍ" តំណាងផ្នែកឯកជន, តំណាងសមាគមធានា រ៉ាប់រងនៅកម្ពុជា, តំណាងក្រុមហ៊ុនធានារ៉ាប់រងផ្នែកឯកជន និង សមាជិកនៃក្រុមការងារ "ឍ" ផ្នែក ឯកជនជាច្រើនទៀតផងដែរ។
កិច្ចប្រជុំនេះមានគោលបំណង ដើម្បី៖
១. ធ្វើការពិនិត្យ ពិភាក្សាលើបញ្ហាប្រឈមក្នុងវិស័យធានា រ៉ាប់រងនៅកម្ពុជាដែលកំពុងជួបប្រទះ ដើម្បីដាក់ស្នើសុំដំណោះស្រាយជាមួយនឹងដៃគូពាក់ព័ន្ធនាពេលខាងមុខនេះ និង
២. ពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពនៃក្រុមការងារ "ឍ" ផ្នែកឯកជន។
កិច្ចប្រជុំបានធ្វើការពិនិត្យ ពិភាក្សាលើបញ្ហាប្រឈមរបស់ផ្នែកឯកជនក្នុងវិស័យធានារ៉ាប់រងមួយ ចំនួនរួមមាន៖ ១. បញ្ហាធានារ៉ាប់រងកាតព្វកិច្ច, ២. បញ្ហាម្ចាស់ភាគហ៊ុននិកក្រុមហ៊ុនធានារ៉ាប់រង ,៣. បញ្ហានៃការកែប្រែលក្ខន្តិ្កកៈចំពោះក្រុមហ៊ុនទទួលខុសត្រូវមានកម្រិតរបស់ក្រុមហ៊ុនក្នុងវិស័យធានារ៉ាប់រង និងបញ្ហាមួយចំនួនទៀតផងដែរ។
កិច្ចប្រជុំនេះបានបញ្ចប់នៅថ្ងៃ ខែ ឆ្នាំដដែល នៅវេលាម៉ោង ១៥:៤០ នាទីរសៀល ក្រោមបរិយាកាស យោគយល់គ្នា និងលទ្ធផលជាផ្លែផ្កា។







BECOME A MEMBER
