BECOME A MEMBER        |        ខ្មែរ    EN

News

Home News Detail

កិច្ចប្រជុំត្រៀមសំរាប់ការប្រជុំពិភាក្សាពិគ្រោះយោបល់ លើសេចក្តីព្រាងច្បាប់ថ្មី ស្តីពី វិនិយោគនៃព្រះរាជាណាចក្រកម្ពុជា

ថ្ងៃព្រហស្បតិ៍ ៦កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ០៤:០០ នាទីល្ងាច នៅសណា្ឋរគារសាន់វ៉េភ្នំពេញ មានរៀបចំត្រៀមសំរាប់ការប្រជុំពិភាក្សាពិគ្រោះយោបល់ លើសេចក្តីព្រាងច្បាប់ថ្មី ស្តីពី វិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយ ឯកឧត្តម Bretton G. Sciaroni សហប្រធានផ្នែកឯកជននៃក្រុមការងារ “ឃ” “នីតិកម្ម ពន្ធដារ និងអភិបាលកិច្ច” នឹងវត្តមាន បណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងវត្តមាន ឧកញ៉ា លី ឃុនថៃ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងវត្តមានឯកឧត្តមឧកញ៉ា ងួន ម៉េង តិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជាព្រមទាំងវត្តមានសមាជិកសមាជិកាសភាពាណិជ្ជកម្មកម្ពុជាមួយចំនួន បានចូលរួមក្នុងកិច្ចប្រជុំនោះផងដែរ និងមានវត្តមានចូលរួមពីតំណាងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា តំណាងសភាពាណិជ្ជកម្មអឺរ៉ុប តំណាងសភាពាណិជ្ជកម្មអារមេរិក តំណាងសភាពាណិជ្ជកម្មឥណ្ឌា តំណាងក្រុមហ៊ុន អ្នកវិនិយោគពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។
គោលបំណងនៃកិច្ចប្រជុំពិភាក្សានេះគឺដើម្បីប្រមូលធាតុចូល ការយល់ឃើញ និងការស្នើសុំ ពីផ្នែកឯកជនពាក់ព័ន្ធ ដើម្បីដាក់ចូលក្នុងកិច្ចប្រជុំពិភាក្សាពិគ្រោះយោបល់ជាមួយនឹងដៃគូរដ្ឋាភិបាលនៅថ្ងៃទី២៨ ខែតុលា ឆ្មាំ២០២០។
កិច្ចប្រជុំនេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ៥:០០ នាទីល្ងាចក្នុងបរិយាកាសរីករាយ យោគយល់គ្នា និងទទួលបានលទ្ធផលជាផ្លែផ្កា។
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកក្រុមការងារសភាពាណិជ្ជកម្មកម្ពុជា 099 984 989 / info.gpsfccc@gmail.com

Share: