BECOME A MEMBER        |        ខ្មែរ    EN

News

Home News Detail

សិក្ខាសាលាផ្សព្វផ្សាយស្តីពី “សក្តានុពលទីផ្សារមូលបត្រចំពោះនិរន្តភាពអាជីវកម្មនៅកម្ពុជា”

នាព្រឹកថ្ងៃអង្គារ ១១កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ នាវេលាម៉ោង ០៨៖៣០នាទីព្រឹក សភាពាណិជ្ជកម្មកម្ពុជា និងគណៈកម្មការមូលបត្រកម្ពុជា បានសហការរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី៖ “សក្តានុពលទីផ្សារមូលបត្រចំពោះនិរន្តភាពអាជីវកម្មនៅកម្ពុជា” នៅអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា ក្រោមអធិបតីភាព ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និង ឯកឧត្តម ស៊ូ សុជាតិ អគ្គនាយកនៃ គណៈកម្មការមូលបត្រកម្ពុជា ។

គោលបំណងនៃសិក្ខាសាលាផ្សព្វផ្សាយនេះគឺដើម្បីលើកកម្ពស់ និងបង្កើនការយល់ដឹងពាក់ព័ន្ធនឹងវិស័យមូលបត្រ ជាពិសេសអំពីអត្ថប្រយោជន៍ជាច្រើនក្នុងការកៀរគរមូលធនតាមរយៈ ទីផ្សារមូលបត្រដល់សមាជិករបស់សភាពាណិជ្ជកម្មកម្ពុជា ដែលជាសហគ្រាសពាណិជ្ជកម្មសក្តានុពលដើម្បីអាចត្រៀមខ្លួនក្នុងការស្វែងរកហិរញ្ញប្បទានក្នុងទីផ្សារមូលបត្រនៅប្រទេសកម្ពុជា ក៏ដូចជាការពង្រឹងការគ្រប់គ្រងក្រុមហ៊ុន ដើម្បីឲ្យអាជីវកម្មមាននិរន្តរភាព។

សិក្ខាសាលាផ្សព្វផ្សាយនេះបានបញ្ចប់នៅវេលាម៉ោង ១២៖១៥នាទីថ្ងៃត្រង់ ក្រោមបរិយាកាសរីករាយ និង ស្និតស្នាល ប្រកបដោយលទ្ធផលផ្លែផ្កាជាទីគាប់ចិត្ត។

Share: