BECOME A MEMBER        |        ខ្មែរ    EN

News

Home News Detail

ពិធីប្រកាសជាផ្លូវការកិច្ចសហប្រតិបត្តិការ ការរៀបរៀងបោះផ្សាយសៀវភៅមគ្គុទេសក៍វិនិយោគខេត្តកណ្ដាល-កំពង់ឆ្នាំង

ថ្ងៃអង្គារ ១១កើត ខែកត្កិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនិងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ នៅនៅលេខាធិការដ្ឋាន សភាពាណិជ្ជកម្មមណ្ឌលខេត្តកណ្ដាល-កំពង់ឆ្នាំង បានរៀបចំពិធីប្រកាសជាផ្លូវការកិច្ចសហប្រតិបត្តិការ ការរៀបរៀងបោះផ្សាយសៀវភៅមគ្គុទេសក៍វិនិយោគខេត្តកណ្ដាល-កំពង់ឆ្នាំង ក្រោមអធិបតីភាពឯកឧត្តមឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពពាណិជ្ជកម្មកម្ពុជា និងលោកឧកញ៉ា សុខ ស្រស់ ប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្តកណ្ដាល-កំពង់ឆ្នាំង នេះជាការចាប់ផ្ដើមសកម្មភាពមួយក្នុងចំណោមសកម្មភាពជាច្រើនដែលមានក្នុងផែនការសកម្មភាពសភាពាណិជ្ជកម្មមណ្ឌល-ខេត្ត២០២០-២០២២ ក្នុងគោលបំណងផ្សព្វផ្សាយសក្ដានុពលខេត្តដើម្បីទាក់ទាញអ្នកវិនិយោគទាំងក្នុង និងក្រៅប្រទេស បង្ករលក្ខណៈងាយស្រួលក្នុងការទទួលបានព៌ត័មាននានាដើម្បីធ្វើការវិនិយោគផ្ទាល់ទៅកាន់ខេត្តទាំងពីរនេះ ។
អត្ថបទ និងរូបភាពដោយ៖ សភាពាណិជ្ជកម្មកម្ពុជា

Share: