នាព្រឹកថ្ងៃចន្ទ ៥កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ បណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានអញ្ជើញចូលរួម ពិធីប្រកាសដាក់ឲ្យអនុវត្តយុទ្ធសាស្ត្រកាទូតសេដ្ឋកិច្ចឆ្នាំ២០២១-២០២៣ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងមានការចូលរួមពីក្រសួងស្ថាប័នពាក់ព័ន្ធនានាផងដែរ។
គោលបំណងនៃយុទ្ធសាស្ត្រកាទូតសេដ្ឋកិច្ចរួមមាន៖
១. ជួយជំរុញពាណិជ្ជកម្មអន្តរជាតិ
២. ទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស
៣. លើកកម្ពស់វិស័យទេសចរណ៍ និង
៤. ជំរុញការផ្លាស់ប្តូរវប្បធម៌និងកីឡា។