នៅព្រឹកថ្ងៃព្រហស្បតិ៍ ៨កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២១
ឧកញ៉ា ភួ វាសនា អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសភាពាណិជ្ជកម្មខេត្តបាត់ដំបង បានទទួលជួបប្រជុំពិភាក្សាជាមួយ អង្កការ CIRAD អង្កការ Swisscontact និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) ដែលសហការជាមួយរដ្ឋាភិបាល(អគ្គនាយកដ្ឋានកសិកម្ម) ស្ដីពី ផែនការយុទ្ធសាស្រ្តចូលរួមការអភិវឌ្ឍកសិកម្មប្រកបដោយនិរន្តរភាពតាមរយៈការអនុវត្តកសិអេកូឡូស៊ី និងប្រព័ន្ធសុវត្ថិភាពស្បៀងនៅកម្ពុជា ក្រោមគំរោង"កសិអេកូឡូស៊ី និងប្រព័ន្ធស្បៀងអាហារសុវត្ថិភាពនៅអាស៊ីអាគ្នេយ៍(Agroecology and Safe food System Transitions in Southeast Asia - ASSET)
គោលបំណងក្នុងកិច្ចប្រជុំពិភាក្សានេះគឺដើម្បីជួយជម្រុញ ទីផ្សារស្បៀងសុវត្ថិភាព(ស្រូវ បន្លែ ផ្លែឈើ) និង រៀបចំផែនការយុទ្ធសាស្រ្ត និងបច្ចេកទេសដាំដុះសុវត្ថិភាពជូនប្រជាកសិករ។
អត្ថបទ និងរូបភាពដោយ៖សភាពាណិជ្ជកម្មខេត្តបាត់ដំបង