(រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃសុក្រ ទី៣០ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ១៤:០០នាទី នៅអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា មានរៀបចំកិច្ចប្រជុំក្រុមការងារផ្នែកឯកជន "ក" "ផ្នែកកសិកម្ម និងកសិឧស្សាហកម្ម" នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដែលដឹកនាំដោយ ឧកញ៉ា ម៉ុង រិទ្ធថា សហប្រធានក្រុមការងារ "ក" តំណាងផ្នែកឯកជន។ កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីសំណាក់អនុសហប្រធានក្រុមការងារ "ក" តំណាងផ្នែកឯកជន, តំណាងសមាគមអភិវឌ្ឍន៍កៅស៊ូកម្ពុជា, តំណាងសហព័ន្ធស្វាយចន្ទីកម្ពុជា, តំណាងសមាគមវារីវប្បកម្មនៅកម្ពុជា, តំណាងសមាគម ស្វាយចន្ទី កម្ពុជា, តំណាងសមាគមចុងភៅនៅកម្ពុជា, និងអ្នកពាក់ព័ន្ធជាសមាជិកនៃក្រុម ការងារផ្នែកឯកជនជាច្រើនទៀតផងដែរ។
កិច្ចប្រជុំនេះមានគោលបំណង ដើម្បីបន្តធ្វើការពិនិត្យ ពិភាក្សាលើបញ្ហាប្រឈមដែលនៅសេសសល់ និងបន្តលើកឡើងនូវបញ្ហាប្រឈមថ្មីៗបន្ថែមទៀតក្នុងវិស័យកសិកម្ម និងកសិឧស្សហកម្ម ដើម្បីដាក់ស្នើសុំដំណោះស្រាយជាមួយនឹងដៃគូ គឺក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនាពេលខាងមុខនេះ។
កិច្ចប្រជុំបានធ្វើការពិនិត្យ ពិភាក្សាលើបញ្ហាប្រឈមរបស់ផ្នែកឯកជនមួយចំនួនរួមមាន៖ ១. ការនាំចូលផលវារីវប្បកម្មតាមច្រករបៀងនាំឱ្យមានបញ្ហាទីផ្សារ និងការប្រកួតប្រជែងផលិតផល, ២. ការនាំចេញកសិផល
ទៅប្រទេសវៀតណាម, ៣. ការស្នើរសុំ PHYTOSANITARY CERTIFICATE, ៤. ពិភាក្សាអំពីការធ្វើពាណិជ្ជកម្ម និងការវិនិយោគកសិកម្ម កម្ពុជា-ឥណ្ឌា, ៥. ហិរញ្ញប្បទានសម្រាប់សហគ្រាសកែច្នៃកសិផល សហគមន៍កសិកម្ម និងកសិករចិញ្ចឹមសត្វម្ម, ៦. ការពិភាក្សាលើដំណាំដូង រួមនឹងបញ្ហាប្រឈមមួយចំនួនផ្សេងទៀតផងដែរ។
កិច្ចប្រជុំនេះបានបញ្ចប់នៅថ្ងៃ ខែ ឆ្នាំដដែល នៅវេលាម៉ោង ១៦:០០នាទីល្ងាច ក្រោមបរិយាកាសយោគយល់គ្នា និងលទ្ធផលជាផ្លែផ្កា។










BECOME A MEMBER
