ជំនួបសំណេះសំណាល និងពិភាក្សាការងាររវាងសភាពាណិជ្ជកម្មកម្ពុជា និងស្ថានទូតអាហ្រ្វិកខាងត្បូង
នាព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៧ ឯកឧត្ដម ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា បានទទួលជួបស្វាគមន៍ និងពិភាក្សាការងារជាមួយលោក Andre Van Straten ទីប្រឹក្សា និង លោក George Mello លេខាធិកាទី១ នៃស្ថានទូតអាហ្រ្វិកខាងត្បូង នៅអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា។
គោលបំណងនៃជំនួបនេះ គឺដើម្បីជួបសំណេះសំណាលបង្កើតទំនាក់ទំនងល្អក្នុងភាពជាដៃគូរវិស័យឯកជន និងសាធារណៈ ស្វែងយល់អំពីបរិយាកាសសេដ្ឋកិច្ច និងវិនិយោគនៅកម្ពុជា និងវិស័យមួយចំនួនទៀត ដូចជា ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ធនាគារ និងផ្សេងៗ។