BECOME A MEMBER        |        ខ្មែរ    EN

News

Home News Detail

MOU Signing Ceremony between CCC and CCPIT Dalian and Business Matching between Cambodia-China Business Delegation.

ពិធីចុះអនុស្សារណៈយោគយល់រវាងសភាពាណិជ្ជកម្មកម្ពុជា និងក្រុមប្រឹក្សា​ចិន​ជំរុញពាណិជ្ជកម្មអន្តរជាតិទីក្រុងដាលាន និង​ជំនួបពាណិជ្ជកម្មរវាងគណៈប្រតិភូធុរកិច្ចកម្ពុជា-ចិន

នាព្រឹក​ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៧ បណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាង​អ្នក​ឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងសមាជិក-សមាជិកា បាន​ជួបស្វាគមន៍ និងពិភាក្សាការងារជាមួយគណៈប្រតិភូទីក្រុងដាលាន នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដឹកនាំដោយលោក Dong Zhenming អនុប្រធានក្រុមប្រឹក្សា​ចិន​ជំរុញពាណិជ្ជកម្មអន្តរជាតិទីក្រុងដាលាន នៅអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា។

គោលបំណង​នៃ​ជំនួបពាណិជ្ជកម្មនេះ គឺ​ដើម្បីិបង្កើតទំនាក់ទំនង និង​ពិភាក្សាការងារ​លើ​​កិច្ចសហប្រតិបត្តិការល្អ​​រវាងស្ថាប័ន​ទាំងពីរ និង​ស្វែងរក​ឱកាស​វិនិយោគ និងដៃគូពាណិជ្ជកម្មនៅកម្ពុជា។ ក្នុងការពិិភាក្សានេះ ភាគីចិនបានអញ្ជើញភាគី​កម្ពុជា​ធ្វើ​ទស្សនកិច្ច​ទៅកាន់​ខេត្ត​ដាលាន​នាពេលខាងមុខ ដើម្បី​ស្វែងយល់អំពីបរិយាកាសសេដ្ឋកិច្ចទីក្រុងដាលាន និងជំរុញទំនាក់ទំនងធុរកិច្ចកម្ពុជា-ចិន។

ឆ្លៀតក្នុងឱកាសនេះផងដែរ ស្ថាប័នទាំងពីរ ក៏បានចុះ​អនុស្សារណៈយោគយល់លើ​ការ​ជំរុញ​ពាណិជ្ជកម្ម និងការវិនិយោគ ក្នុងគោលបំណង​ផ្ដល់ការគាំទ្រ និងសហប្រតិបត្តិការ​ដូចខាងក្រោម៖

១. ផ្លាស់ប្ដូរ និងសហការផ្ដល់ព័ត៌មានសេដ្ឋកិច្ច និងពាណិជ្ជកម្ម គោលនយោបាយ និង​បទប្បញ្ញត្តិ គម្រោងសហប្រតិបត្តិការ ដើម្បីជួយលើកកម្ពស់​​ការអភិវឌ្ឍ​សហគ្រាសខ្នាតតូច-មធ្យម។

២. រៀបចំ និង​ផ្លាស់ប្ដូរ​ទស្សនកិច្ចទៅវិញទៅមក ដើម្បី​លើកកម្ពស់ពាណិជ្ជកម្ម និង​ការ​វិនិយោគ។

៣. ផ្ដល់ការ​គាំទ្រ​ក្នុង​រៀបចំពិព័រណ៌ សន្និសីទ ការដាក់តាំងបង្ហាញ​ផលិតផល និងបច្ចេកវិទ្យា និងព្រឹត្តិការណ៍ធុរកិច្ចផ្សេងៗ។





​​​​​​​

Share: