News

Home News Detail

កម្មវិធីការចែករំលែកដើម្បីអាជីវកម្មរីកចម្រើន ក្រោមប្រធានបទ «សារៈសំខាន់នៃការធ្វើរបាយការណ៍ហិរញ្ញវត្ថុ»

(កោះកុង)៖ ថ្ងៃច័ន្ទ ១៣ រោច ខែកត្ដិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនិងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ នៅមន្ទីរពាណិជ្ជកម្មខេត្តបានរៀបចំកម្មវិធីការចែករំលែកដើម្បីអាជីវកម្មរីកចម្រើន ដែលសហការៀបចំដោយសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មខេត្តកោះកុង ក្រោមប្រធានបទ «សារៈសំខាន់នៃការធ្វើរបាយការណ៍ហិរញ្ញវត្ថុ» ក្រោមអធិបតីភាព លោក ចាង ជីវិញ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសភាពាណិជ្ជកម្មខេត្តកោះកុង ឧកញ៉ា សុខ ពិសិដ្ឋ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និង ឧកញ៉ា លឹម សុជាតិ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ាទាំងពីរ ក៏បានផ្ដល់កិត្តិយសជាវាគ្មិនចូលរួមចែករំលែកបទពិសោធន៍ក្នុងកម្មវិធីផងដែរ ។ ក្រៅពីនេះយើងក៏មានវាគ្មិនកិត្តិយសដែលអញ្ជើញមកពីធនាគារ វីង (ខេមបូឌៀ) ម.ក គឺ លោក គុណ រ័ត្នចំរើនពេជ្រ ប្រធានផ្នែកហិរញ្ញវត្ថុផងដែរ។

កម្មវិធីបានពិភាក្សាយ៉ាងផុសផុលចំពោះប្រធានបទខាងលើ ដើម្បីចែករំលែកបទពិសោធន៍អាជីវកម្មជូនដល់អ្នកចូលរួមប្រមាណ៥០នាក់ ជាជំនួយស្មារតីបន្ថែមដើម្បីយកទៅកែលំអរអាជីវកម្មរបស់ខ្លួន សូមបញ្ជាក់ថាកម្មវិធីនេះទទួលបានការគាំទ្រពីសហគ្រិនខ្មែរ និងឧបត្ថម្ភដោយ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត FWD Cambodia ធនាគាវីង (ខេមបូឌា)ម.ក ACCA ធនាគារកាណាឌីយ៉ា ក្រុមហ៊ុនគ្រុឌអាឡាយអិនផៅវ័រ បុរីខាសិនភ្នំពេញ ប្រធាន អនុប្រធាន សមាជិក សមាជិកា សភាពាណិជ្ជកម្មខេត្តក៏ដូចជា ហាងនំម៉ាស្ទ័រ&កាហ្វេ អេច អិល ផ្គត់ផ្គង់សម្ភារៈសំណង់ និងបរិក្ខាបន្ទប់ទឹកគ្រប់ប្រភេទ សាយឈុនម៉ាត ។

#កម្មវីធីការចែករំលែកដើម្បីអាជីវកម្មរីកចម្រើន

#សារៈសំខាន់នៃការធ្វើរបាយការណ៍ហិរញ្ញវត្ថុ

Share: