Home
Videos
អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានគណៈកម្មាធិការសម្របសម្រួលក្រុមការងារផ្នែកឯកជនសម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (គ.ស.ឯ.រ.ជ.) បានអំពាវនាវឱ្យសមាគម និងអង្គការធុរកិច្ចទាំងអស់ ប្រើប្រាស់យន្តការវេទិការរាជរដ្ឋាភិបាល-ផ្នែកឯកជន ជាច្រករួមតែមួយ ដើម្បីដោះបញ្ហាប្រឈមនានា បានកាន់តែឆាប់រហ័ស និងមានប្រសិទ្ធភាព តាមរយៈការរួបរួមគ្នា និងសហការគ្នា ដោយមិនប្រកាន់ការបែងចែកជាក្រុម ឬបុគ្គល ក្នុងគោលដៅរួមចំណែកសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។ ការអំពាវនាវរបស់អ្នកឧកញ៉ា គិត ម៉េង បានធ្វើឡើងក្នុងសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ ដែលបានដាក់ចេញក្នុងវេទិការរាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ ប្រចាំឆមាសទី២ ឆ្នាំ២០២៥ នារសៀលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦។
BECOME A MEMBER
