BECOME A MEMBER        |        ខ្មែរ    EN

News

Home News Detail

(បន្ទាយមានជ័យ)៖ ថ្ងៃអង្គារ ៤រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនិងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ បានរៀបចំកម្មវិធីការចែករំលែកដើម្បីអាជីវកម្មរីកចម្រើនក្រោមប្រធានបទ«សារៈសំខាន់នៃការធ្វើរបាយការណ៍ហិរញ្ញវត្ថុ»

(បន្ទាយមានជ័យ)៖ ថ្ងៃអង្គារ ៤រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនិងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ នៅថកធូកាហ្វេខេត្តបន្ទាយមានជ័យ បានរៀបចំកម្មវិធីការចែករំលែកដើម្បីអាជីវកម្មរីកចម្រើនក្រោមប្រធានបទ«សារៈសំខាន់នៃការធ្វើរបាយការណ៍ហិរញ្ញវត្ថុ» ដោយមានការសហការ រវាងសភាពាណិកម្មកម្ពុជា និងសភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាពលោក ឈឿង ឈីវអៀនជាប្រធាន និងវាគ្មិនកិត្តិយសដែលអញ្ជើញចូលរួមនាពេលនេះមានដូចជា៖

១.ឧកញ៉ា លឹម សុជាតិ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជានាយកប្រតិបត្តិក្រុមហ៊ុនក្រុមហ៊ុន Laksmi Prime Inverstment Co.,Ltd

៣.លោក ចាន់ រដ្ឋា អគ្គនាយកក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត FWD Cambodia

៤.លោកស្រី ស៊ីម សុធារី ដៃគូវិទ្យាស្ថានACCA និងជានាយិកា ក្រុមហ៊ុន 3S CONSULTING

កិច្ចពិភាក្សាប្រធានបទខាងលើ ដើម្បីចែករំលែកបទពិសោធន៍អាជីវកម្មជូនដល់អ្នកចូលរួមប្រមាន៧០នាក់ជាជំនួយស្មារតីបន្ថែមយកទៅកែលំអរអាជីវកម្មរបស់ខ្លួន។

សូមបញ្ជាក់ថាកម្មវិធីនេះទទួលបានការគាំទ្រពីសហគ្រិនខ្មែរ និងឧបត្ថម្ភដោយក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត FWD Cambodia, ធនាគាវីង (ខេមបូឌា)ម.ក, ACCA, ធនាគារកាណាឌីយ៉ា, ក្រុមហ៊ុនគ្រុឌអាឡាយអិនផៅវ័រ និងប្រធាន អនុប្រធាន សមាជិក សមាជិកា សភាពាណិជ្ជកម្មខេត្តមានដូចជាធនាគារ ស្ថាបនា សាខាខេត្តបន្ទាយមានជ័យ ក្រុមហ៊ុន ស៊្រីអេសខនសាល់ថិន ក្រុមហ៊ុន គឹមឡេងពិភពដីល្វែង ឯ.ក, ប្រេងកូឡាសញ្ញាលោកតាមុន្នីឥសីដៃទិព្វ,ប្រេងម៉ាស៊ីនLEMIX ។

Share: